ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនសាកមិនដឹង! គ្រាន់តែញ៉ាំអាហារយឺតៗអាចជួយសម្រកទម្ងន់បាន!
× ការញ៉ាំអាហារយឺតៗអាចជួយសម្រកទម្ងន់បាន។
ដើម្បីធ្វើបែបនេះបាន ខ្ញុំសូមណែនាំវិធីដូចខាងក្រោមនេះ៖
• នៅពេលអ្នកអង្គុយ ចូរដាក់ម៉ោងរោទិ៍រយៈពេល ២០នាទី ហើយប្រើប្រាស់ ពេលវេលាពេញលេញដើម្បីញ៉ាំអាហារ។ ចូរញ៉ាំអាហារមួយៗ និងទំពារឲ្យម៉ត់មុននឹងលេប
• អ្នកអាចប្រើវិធីពន្យាពេលនៃការញ៉ាំអាហារ។ បើសិនជាអ្នកប្រើដៃស្តាំកាន់ស្លាបព្រា ចូរប្រើដៃឆ្វេងកាន់ស្លាបព្រាវិញ
• រយៈពេល ៥នាទី ចូរញ៉ាំដោយស្ងៀមស្ងាត់ខណៈពេលដែលភ្នែកសម្លឹងមើលអាហារទាំងអស់នៅលើតុ
• មុនញ៉ាំ ចូរសួរខ្លួនឯងថាតើអ្នកឃ្លានពិតប្រាកដឬអត់។ បើសិនជាអ្នកមិនឃ្លានពិតទេ ចូរធ្វើអ្វីផ្សេងចៀសជាងញ៉ាំអាហារ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com