ជាតិ
សង្គមជាតិ
ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​អង់គ្លេស តាមរយៈ​អាហារូបករណ៍ Chevening
13, Oct 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លេខាធិការដ្ឋាន Chevening  Scholarship  បានប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស ក្នុង​ឆ្នាំ​សិក្សា​២០១៩ និង​២០២០​។ ការទទួល​ពាក្យស្នើសុំ​អាហារូបករណ៍ បានចាប់ផ្តើម​ពី​នៅ​ថ្ងៃទី​៣ ខែតុលា ដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​


 
​លេខាធិការដ្ឋាន Chevening  Scholarship  បាន​បញ្ជាក់ថា បេក្ខជន​ដែល​ចង់​បន្ត​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស ត្រូវតែ​ចុះឈ្មោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត  http://www.chevening.org/apply ជាមុនសិន ទើប​អនុញ្ញាត​ឲ្យ​ដាក់ពាក្យ​តាមរយៈ https://chevening.smartsimpleuk.com/s_Login.jsp រហូតដល់​ថ្ងៃទី​៦ ខែវិច្ឆិកា​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅក្នុង​វេ​ប​សាយ http://www.chevening.org/cambodia/ ឬ​តាម​ Email: [email protected] ឬ​តាម​លេខ​ទូរ​សព្ទ ០៦១ ៣០០ ០១១​។ 
 
​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨៣ អាហារូបករណ៍ Chevening ជា​កម្មវិធី​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​អង់គ្លេស ផ្តល់ជូន​ដល់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ សិក្សា​មួយឆ្នាំ នៅ​ប្រទេស​អង់គ្លេស និង​ទទួលបាន​ការឧបត្ថម្ភ​ថវិកា ពី​ការិយាល័យ​ភាសាបរទេស និង​សហព័ន្ធ (FCO) និង​អង្គការ​ដៃគូ​នានា​។

ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​បើក​អាហារូបករណ៍​នេះ នៅ​ឆ្នាំ​១៩៩៣ ដើម្បី​ផ្តល់​ឲ្យ​និស្សិត​កម្ពុជា​ជាច្រើន រូប​មានឱកាស​ទៅ​សិក្សា​នៅ​អង់គ្លេស​។ មកដល់ពេលនេះ អាហារូបករណ៍ Chevening បានផ្ដល់​ឲ្យ​និស្សិត​កម្ពុជា​១៥០​នាក់​ហើយ​៕ 
 

Tag:
 ​អាហារូបករណ៍​
 ​អង់គ្លេស​
  Chevening
© រក្សាសិទ្ធិដោយ thmeythmey.com