ជាតិ
អភិបាលខេត្តព្រះសីហនុ៖«កំប្លោក និងត្រកៀត ត្រូវបានសម្អាតអស់ពីឆ្នេរហើយ» រូបភាពរដ្ឋបាលខេត្តព្រះសីហនុ
× ភ្នំពេញ៖ រហូតមកដល់ថ្ងៃនេះ កំប្លោក និងត្រកៀត ដែលរសាត់អណ្ដែតពីប្រទេសវៀតណាម មកឆ្នេរសមុទ្រ ប្រទេសកម្ពុជា ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋសម្អាតស្អាតអស់ហើយ។ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះ។
បញ្ហាកំប្លោក និងត្រកៀត ដែលរសាត់នៅតាមឆ្នេរសមុទ្រនៃប្រទេសកម្ពុជា បានកើតឡើងតាំងពីដើមសប្តាហ៍មុន ហើយពេលនោះ ប្រជាពលរដ្ឋនាំគ្នាបារម្ភថា វាអាចឲ្យខូចគុណភាពទឹកសមុទ្រ និងបាត់ភាពស្រស់ស្អាតជាដើម។ ទោះយ៉ាងនេះក្តី រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថាវាមិនបានធ្វើឲ្យខូចគុណភាពទឹកសមុទ្រទេ គ្រាន់តែបាត់បង់សោភ័ណភាពឆ្នេរមួយរយៈពេលខ្លីប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com