កីឡាជាតិ
ជាតិ
ក្រុមនារីកម្ពុជាបានពាន Trophee L'Equipe ក្រោយឈ្នះម្ចាស់ផ្ទះបារាំង ខណៈ ក្រុមបុរសបានលេខ២ ប្រភពរូបថត៖ Chantrea Oum
× ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះបារាំង ១៣-៣ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះពាន Trophee L’Equipe លើវិញ្ញាសាបីទល់បី ស្របពេលដែលក្រុមបុរសបានលេខពីរ ក្រោយចាញ់ម៉ាដាហ្កាស្កា ១៣-៣ ។
នេះជាពានទីបីរបស់ក្រុមកម្ពុជា ដែលរកបានដោយកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា។ ពានទីមួយ សម្រេចបានដោយកីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ លើវិញ្ញាសាវាយគូនារី និងមួយទៀត សម្រេចបានដោយកីឡាការិនី អ៊ុន ស្រីយ៉ា លើវិញ្ញាសាវាយទោល។
ក្រុមកីឡាករកម្ពុជាដែលមានកីឡាករ សុខ ចាន់មាន, ញ៉ែម បូរ៉ា និង យ៉ា ចាន់ដារិទ្ធ បានចំណាត់ថ្នាក់លេខពីរក្រោយចាញ់ក្រុមម៉ាដាហ្គាស្កា។ នេះជាការរងបរាជ័យលើកទីពីរផងដែរនៅវគ្គផ្តាច់ព្រ័ត្ររបស់ក្រុមបុរស បន្ទាប់ពី សុខ ចាន់មាន ចាញ់លើវិញ្ញាសាឯកត្តជន៕
© រក្សាសិទ្ធិដោយ thmeythmey.com