រថយន្ត
អន្តរជាតិ
ម៉ាក​យានយន្ត​៖ Toyota, Mercedes-Benz ឈរ​កំពូល​តារាង ខណៈ Subaru មានឈ្មោះ​លើកដំបូង​
15, Oct 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ម៉ាក​យានយន្ត​ចំនួន​១៦ មានឈ្មោះ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​ម៉ាក​ល្បីៗ Best Global Brands ប្រចាំឆ្នាំ​២០១៨ ដែល​សិក្សា​ដោយ​ក្រុមហ៊ុន InterBrand ដ៏​ល្បីល្បាញ​របស់​អាមេរិក​។​

 
​ក្រុមហ៊ុន​តូយ៉ូតា​ជប៉ុន ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៧ លើ​តារាង​រួម ប៉ុន្តែ​នាំមុខគេ​លើ​ផ្នែក​យានយន្ត ដែល​តាម​ពីក្រោយ​ដោយ​ក្រុមហ៊ុន Mercedes-Benz របស់​អាល្លឺម៉ង់​។ បើទោះបីជា​តម្លៃ​ប្រចាំឆ្នាំ​របស់​ក្រុម​ធ្លាក់ចុះ ១​ភាគរយ BMW ឈរ​ចំណាត់ថ្នាក់​លេខ​៣ ផ្នែក​យានយន្ត និង​លេខ​១៣​លើ​ចំណាត់ថ្នាក់​សកល​។​
 
Ferrari មាន​កំណើន​រហូតដល់​១៨​ភាគរយ​ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨០ ខណៈ តម្លៃ​ក្រុមហ៊ុន Nissan, Volkswagen និង Porsche មាន​កំណើន ៦​ភាគរយ ដូច Toyota ផងដែរ​។​
 
​ក្រុមហ៊ុន​យានយន្ត​អាមេរិក Harley-Davidson ធ្លាក់​តម្លៃ​៩​ភាគរយ​នៅ​ឆ្នាំ​២០១៨​នេះ ស្រប​ពេលដែល Suburu របស់​ជប៉ុន ស្ថិតនៅ​លេខ​រៀង​ទី​១០០ ដែលជា​ការបង្ហាញ​វត្តមាន​លើកដំបូង​ក្នុង​បញ្ជី Best Global Brand ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com