ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អ៊ឹម ដា​រ៉ូ​៖ ខ្ញុំ​ជ្រើសរើស​ជំនាញ ដោយ​គិត​ទាំង​ទីផ្សារការងារ និង​ចិត្ត​ស្រលាញ់​
15, Oct 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការចាប់​ជំនាញ​សិក្សា គឺជា​ប្រធានបទ​មួយ​ដ៏​សំខាន់​ចំពោះ​សិស្ស​និស្សិត​ទូទៅ ពិសេស​សិស្ស​ដែល​ទើប​ប្រឡង​បាក់​ឌុប​ហើយ​។ តែងមាន​ការ​ចោទ​ជា​សំណួរ​ថា តើ​គេ​គួរ​ជ្រើសរើស​ជំនាញ ទៅតាម​ការស្រលាញ់​ពេញចិត្ត ឬ​តាម​តម្រូវការ​ទីផ្សារការងារ​? ចំពោះ​ចំណុច​នេះ លោក អ៊ឹម ដា​រ៉ូ ដែលជា​អតីត​និស្សិត​ឆ្នើម​មួយរូប បាន​ប្រាប់​ពីបទ​ពិសោធន៍​ខ្លួន​ថា រូបលោក​ចាប់​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ ដោយ​ឈរលើ​មូល​ដាន​ពីរ​រួមគ្នា គឺ​ទាំង​ចិត្ត​ស្រលាញ់ និង​តម្រូវការ​ទីផ្សារការងារ​។​


 
​សូម​ស្ដាប់​បទ​សម្ភាស​ខ្លី​មួយ​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក អ៊ឹម ដា​រ៉ូ ជា​អតីត​និស្សិត​ឆ្នើម​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) ហើយ​បច្ចុប្បន្ន​លោក​បំពេញការងារ​ជា​អ្នកសរសេរ​កូដ នៅក្នុង​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​មួយ ដូចតទៅ​នេះ​៖




​លោក អ៊ឹម ដា​រ៉ូ រៀបរាប់ថា កាល​នៅ​រៀន​វិទ្យាល័យ រូបលោក​ស្រលាញ់​ជំនាញ​នុយក្លេអ៊ែរ តែដោយសារ​អត់​មានឱកាស​ការងារ ក៏​សម្រេចយក​ជំនាញ​អេឡិចត្រូនិក​ស្វ័យប្រវត្តិកម្ម ដែលជា​ជំនាញ​ស្រលាញ់​ទី​២ និង​មាន​ទីផ្សារការងារ​។ លោក​ទទួលបាន​អាហារូបករណ៍​សិក្សា​បរិ​ញ្ញាប​ត្រ​លើ​ជំនាញ​នេះ នៅ​សាលា​តិច​ណូ​។ តែ​លោក ដា​រ៉ូ មាន​ព័ត៌មាន និង​សម្រេចចិត្ត​បែបនេះ​បាន ក៏​ព្រោះ​លោក​មានការ​ណែនាំ​ពី​លោកគ្រូ អ្នកគ្រូ និង​អ្នក​ដែល​រាប់អាន​រូបលោក​។​

អត្ថបទទាក់ទង
 
 
​ពេល​រៀន​នៅ​មហាវិទ្យាល័យ យុវជន​រូបនេះ ឆ្លៀត​ស្រាវជ្រាវ​ជំនាញ​ព័ត៌មានវិទ្យា (IT) បន្ថែម ព្រោះ​លោក​មានបំណង​ចេះ​ពីរ​ជំនាញ​ក្នុងពេល​តែមួយ ដែល​នៅពេល​ស្វែង​ការងារ នឹងមាន​អាទិភាព​ជាង​អ្នកចេះ​ជំនាញ​តែមួយ​។ ជាក់ស្ដែង​ការងារ​ដែល​លោក​ធ្វើ​សព្វថ្ងៃ​ខាង​សរសេរ​កូដ​នេះ គឺ​ប្រើ​ជំនាញ IT នេះឯង​។​
 
​ទោះយ៉ាងណា IT នេះ គឺជា​ជំនាញ​ដែល​ពាក់ព័ន្ធ​នឹង​ជំនាញ​គោល​របស់លោក​«​អេ​ឡិច​ត្រូវ​និក​ស្វ័យប្រវត្តិកម្ម​» ពោលគឺ​មិនមែន​ជំនាញ​ដាច់ដោយឡែក​នោះទេ​។ ក្នុងការ​សិក្សា​កន្លងមក លោក​បាន​សំយោគ​ជំនាញ​ពីរ​នេះ​បញ្ចូល​គ្នា សម្រាប់​ច្នៃ​ប្រឌិដ្ឋ​លើ​ស្នាដៃ​បច្ចេកវិទ្យា​ផ្សេងៗ​របស់លោក ក៏ដូចជា​សម្លឹង​ឱកាស​ចាប់​សក្ដានុពល​ណាមួយ ទៅ​ថ្ងៃ​ខាងមុខ​៕

Tag:
 អប់រំ​
  ជំនាញ​
  ការងារ​
  អ៊ឹម ដា​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com