កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo Jr ប្រើ​បច្ចេកទេស​ញាក់ និង​ស៊ុត​បញ្ចូល​ទី​អស្ចារ្យ​មិន​ចាញ់​ឪពុក​
16, Oct 2018 , 7:59 am        
រូបភាព
Cristiano Ronaldo Jr កំពុង​ដើរ​តាម​គន្លង​ឪពុក​របស់គេ​ដែលជា​ម្ចាស់​ពាន Ballon d'Or ៥​សម័យ ជាមួយនឹង​ការបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​។


 
​កូនប្រុស​ច្បង​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo គឺ Ronaldo Jr អា​ចរក​គ្រាប់​បាល់​បញ្ចូល​ទី​ដល់​ទៅ​២​គ្រាប់​ម្នាក់ឯង​ជាមួយនឹង​ការប្រើប្រាស់​បច្ចេកទេស​ផ្ទាល់ខ្លួន​យ៉ាង​ប៉ិនប្រសប់​សម្រាប់​ក្រុមយុវជន​ថ្នាល Juventus ក្រោម​អាយុ​៩​ឆ្នាំ​។​
 
​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​សេះបង្កង់ Juventus  វ័យ ៣៣​ឆ្នាំ Ronaldo បាន​បង្ហោះ​ឈុត​ខ្លីៗ​ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​កូនប្រុស​ខ្លួន​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ថ្ងៃទី​១៤ ខែតុលា ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​បេះដូង (eyes emoji) ផង​។ វីដេអូ​នោះ​មាន​អ្នក​ចុច Like ដល់​ទៅ​ជាង​២​ម៉ឺន​នាក់​។​


 
​តាមរយៈ​វីដេអូ​១៦​វិនាទី​នៅលើ Twitter នោះ Ronaldo Jr អាយុ​៨​ឆ្នាំ ដែល​ពាក់​ឯកសណ្ឋាន​លេខ​៧ ដូច​ឪពុក​របស់គេ​បានទទួល​បាល់​ពី​មិត្ត​រួម​ក្រុម​ហើយ​ប្រើ​ជំនា​ញញាក់​ផុត​ខ្សែការពារ​ម្នាក់ បន្ទាប់មក​អូស​បាល់​ចូលដល់​តំបន់​គ្រោះថ្នាក់ និង​ទាញ​ផុត​អ្នកចាំទី​ដើម្បី​សម្រេច​គ្រាប់​បាល់​ទី​១​។ ក្មេងប្រុស​ដែលមាន​ទេពកោសល្យ​ហើយ​រំពឹងថា​នឹង​អាច​ស្នង Ronaldo នោះ អា​ចរក​គ្រាប់​បាល់​ទី​២​របស់គេ​ដោយ​ទាត់​ពី​ស្លាប​ខាងស្តាំ​៕
 

Tag:
 បាល់ទាត់​
  Cristiano Ronaldo Jr Cristiano Ronaldo
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com