ជាតិ
សង្គមជាតិ
គណៈមេធាវី បោះឆ្នោតរើសប្រធានថ្មី នៅរសៀលថ្ងៃនេះ ពីឆ្វេងទៅស្តាំ៖ លោក សំ សុគង់ មេធាវីរបស់អតីតមេដឹកនាំគណបក្សប្រឆាំង និង លោក សួន វិសាល ប្រធានគណៈមេធាវីអាណត្តិទី១១
× ភ្នំពេញ៖ កាលកំណត់នៃការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីអាណត្តិទី១២ នឹងធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែតុលានេះហើយ។ បេក្ខជនឈរឈ្មោះជាប្រធាន មានតែ២រូបប៉ុណ្ណោះ គឺលោក សួន វិសាល លោក សំ សុខគង់។
លោក សួន សួន វិសាល គឺជាប្រធានគណៈមេធាវីក្នុងអាណត្តិទី១១នេះ។ ចំណែកលោក សំ សុគង់ គឺជាមេធាវីម្នាក់ ដែលសកម្មក្នុងការការពារក្ដីឲ្យមន្ត្រីជាន់ខ្ពស់និងប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ។
អ្នកដែលមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវី គឺជាមេធាវីពេញសិទ្ធិ នៅទូទាំងប្រទេស ដែលមានចំនួនប្រមាណជា១៥០០នាក់។ ដំណើរការបោះឆ្នោត ត្រូវធ្វើឡើងចាប់ពីម៉ោង១ ដល់ម៉ោង៦ល្ងាច នៅថ្ងៃទី១៦ ខែតុលា។
សូមបញ្ជាក់ថា មេធាវីម្នាក់ អាចធ្វើជាប្រធានគណៈមេធាវីបានតែ២អាណត្តិប៉ុណ្ណោះ ដោយ១អាណត្តិ មានរយៈពេល២ឆ្នាំ៕
Tag:
សង្គម
មេធាវី
ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com