ប្រូម៉ូសិនថ្មីក្នុងត្រីមាសទីបួននៃឆ្នាំ២០១៨នេះ ក្រុមហ៊ុនសាមសុងនឹងថែមជូនកាដូពិសេសចំពោះ អតិថិជនជាទីស្រលាញ់របស់ខ្លួន រាល់ការជាវកំពូលស្មាតហ្វូន Galaxy Note9 ចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨
លោកអ្នកនឹងទទួលបានការថែមជូនដ៏អស្ចារ្យពីក្រុមហ៊ុនដូចជា៖
1. ឆ្នាំងសាកឥតខ្សែ ១ (Wireless Charging Pad 1)
2. កាស U Flex ១ (U Flex Headset 1) សម្រាប់ Galaxy Note9 128GB
3. ស្រោមទូរសព្ទ ១ (Leather Wallet Cover 1) សម្រាប់ Galaxy Note9 512GB
4. ជើងទម្ររទូរសព្ទ ១ (Mini Tripod 1)
5. បង់រំលស់ជាមួយអត្រាការប្រាក់ ០ ភាគរយសម្រាប់រយៈពេល៦ខែ
តោះចាំអីទៀតចឹង!!!ឱកាសដ៏ពិសេសនេះ មានសុពលភាពត្រឹមតែមួយខែប៉ុណ្ណោះ។ ដូច្នេះហើយកុំអោយរំលងផុតទៅអោយសោះ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232។
គួរបញ្ជាក់ផងដែរថា Galaxy Note9 ត្រូវបានចាត់ទុកថាជាកំពូលស្មាតហ្វូនដ៏ទំនើបបំផុតប្រចាំឆ្នាំ2018 ដោយសារវាជាស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ លើសពីសា្មតហ្វូនទូទៅ។
Galaxy Note9 មិនមែនប្រើសម្រាប់តែថតរូបបានច្បាស់ល្អ ឬលេងហ្គេមប៉ុណ្ណោះទេ តែយើងអាចប្រើវា ក្នុងការបំពេញការងារប្រចាំថ្ងៃបានយ៉ាងល្អ ជាមួយប៊ិចដ៏អស្ចារ្យរបស់វា(S Pen)។ អ្វីដែលកាន់តែពិសេស ជាមួយដំណើរការប្រព័ន្ធ Android 8.1 Oreo ស្មាតហ្វូនដ៏ទំនើបនេះ មានសមត្ថភាពកាន់តែខ្ពស់ជាងមុន និងដើរលឿនជាងមុន ដោយប្រើបន្ទះឈីប Exynos 9810 ភ្ជាប់ដោយ RAM ទំហំ 6 GB/មេមូរី 128 GBនិង 8 GB/មេមូរី 512 GB ថែមទាំងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់512GB ដោយមិនចាំបាច់បារម្ភពីការឆាប់ពេញនោះទេ។
ចំពោះកម្លាំងម៉ាស៊ីនមានសមត្ថភាពខ្ពស់បំផុត ថ្មកាន់បានយូរ និងមុខងារកាន់តែឆ្លាតវៃថ្មីៗបន្ថែមទៀត។ ឯការថតរូបវិញគឺថាកប់ៗតែម្តង Galaxy Note9 ភ្ជាប់ជាមួយនឹង បច្ចេកវិទ្យាចុងក្រោយ នៃកាមេរ៉ាភ្លោះដ៏ឆ្លាតវៃ ដែលមានសមត្ថភាពចាប់យករូបភាពកាន់ច្បាស់ និងស្អាតជាងមុន ទោះស្ថិតក្នុងស្ថានភាពងងឹតបន្តិចក៏ដោយ ជាមួយនឹងIOS ( F1.5/F2.4)។
បន្ថែមលើនេះទៀត មុខងារផ្ដល់ដំណឹងរបស់កាមេរ៉ា នឹងប្រាប់ដល់អ្នកជាមុនក្នុងពេលថត ប្រសិនបើមានអ្នកណាម្នាក់ធ្មេចភ្នែក, មានចំណុចណាមួយព្រឹលៗ,កញ្ចក់ស្រអាប់ និងពន្លឺមិនគ្រប់គ្រាន់។ ដូច្នេះវានឹងធ្វើឲ្យការថតរូបរបស់អ្នកបានកាន់តែល្អឥតទាស់។ ក្នុងនោះដែរ លោកអ្នកក៏អាចរីករាយនឹងការថត selfie ជាមួយ S-Pen ដោយអ្នកពុំចាំបាច់កាន់កាមេរ៉ា ឬប្រើដងselfie ឡើយ៕
(អត្ថបទពាណិជ្ជកម្ម)