ជាតិ
ប្រេងឥន្ទនៈ បន្តឡើងថ្លៃជាង១០០រៀលក្នុង១លីត្រ
× ភ្នំពេញ៖ ប្រេងឥន្ទនៈលក់រាយនៅកម្ពុជា បានបន្តឡើងថ្លៃបន្ថែមទៀត ដោយប្រេងសាំងធម្មតាមានតម្លៃ ៤ ២៥០រៀល និងប្រេងម៉ាស៊ូតមានតម្លៃ ៤ ១៥០រៀល ក្នុងមួយលីត្រ។ តម្លៃនេះ បើធៀបនឹងរយៈពេល១៥ថ្ងៃមុន កើនថ្លៃជាង១០០រៀលក្នុងមួយលីត្រ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈខាងលើនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១តុលានេះ។
តម្លៃប្រេងឥន្ទនៈលក់រាយនៅកម្ពុជា បានកើនថ្លៃជាបន្តបន្ទាប់។ ការកើនថ្លៃនេះ ដោយសារតែកម្ពុជា បានទទួលរងឥទ្ធិពលពីការប្រែប្រួលតម្លៃប្រេងឥន្ទនៈលើទីផ្សារអន្តរជាតិ ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់ ទៅតាមបរិបទនយោបាយពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com