ជាតិ
ប្រជុំ​អាស៊ី​-​អឺរ៉ុប​៖ សម្ដេច ហ៊ុន សែន នឹងធ្វើ​បទ​អន្តរាគមន៍​ឆ្លើយតប​ការលើកឡើង​ពី​កម្ពុជា​រង​សម្ពាធ​EU
16, Oct 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប (ASEM) លើក​ទី​១២ នៅ​ថ្ងៃទី​១៨-១៩ តុលា​។ ក្នុង​កិច្ចប្រជុំ​នេះ សម្ដេច ហ៊ុន សែន គ្រោង​ធ្វើ​បទ​អន្តរាគមន៍​ពី​ការអភិវឌ្ឍ​កម្ពុជា ឆ្លើយតប​នឹង​ការ​លើកឡើងថា កម្ពុជា​នឹងរង​សម្ពាធ​ពី​អឺរ៉ុប ក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​។​


 
​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​បញ្ជាក់ថា សម្ដេច ហ៊ុន សែន ត្រៀម​ធ្វើ​បទ​អន្ត​រាមន៍ ដោយ​ផ្ដោតលើ​ប្រធានបទ ទាក់ទង​នឹង​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំ​ណើ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ដើម្បី​ចំអក​មកលើ​អ្នក​រិះគន់​សម្ដេច​កន្លង​មក​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​អ្នកនាំពាក្យ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​នេះ​ជា​របៀបវារៈ​ផ្លូវការ ដែលជា​សត្យានុម័ត ឆ្លើយតប​ទៅនឹង​ការធ្វើ​វិទ្ធង្សនា​អកុសល របស់​ក្រុម​ក្រៅច្បាប់​ដែល​ធ្វើ​យុទ្ធនាការ​ប្រឌិត និង​បំភ្លៃ​ការពិត ដែល​លើកឡើងថា សម្ដេច​នឹង​ទទួល​សម្ពាធ​ពី​សហភាព​អឹ​រ៉ុ​ប ក្នុងពេល​ប្រជុំ​នេះ គឺជា​ការ​ភូតភរ​ពិតប្រាកដ និង​មិន​ខ្មាសអៀន​»​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​បញ្ជាក់ថា កម្ពុជា និង​សហភាព​អឺរ៉ុប នៅតែ​បន្ត​ដោះស្រាយ​រួមគ្នា និង​សហការ​ដោះ​ស្រ​យ​បញ្ហា​អនុគ្រោះ​ពន្ធ​លើ​កម្ពុជា (Everything But Arms) ។ 
 
«​អាស្រ័យ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប​ទ្វេភាគី នៅតែ​រួមគ្នា​បន្ត​ក្នុង​កិច្ច​ដោះស្រាយ និង​សហការ​លើ​បញ្ហា​ខ្វែងគំនិត​គ្នា ឬ​ប្រឈម ទៅនឹង​វិស័យ​កញ្ចប់​ដទៃទៀត នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ​សព្វសារពើ​លើកលែងតែ​អាវុធយុទ្ធភណ្ឌ (EBAs) នោះ​។ ប៉ុន្តែ​កញ្ចប់​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ដោយ​សិទ្ធ​សេរីភាព និង​ជីវភាព​កម្មករ ត្រូវបាន​សម្ដេច ហ៊ុន សែន បាន​លើកតម្កើង​ជាប្រចាំ ស្របគ្នា​គោលដៅ​និង​ផលប្រយោជន៍​រួម ។ កម្ពុជា​-​សហភាព​អឺរ៉ុប ដែលជា​កម្លាំង​បំពេញបន្ថែម​ដល់​កម្ពុជា ក្នុង​កិច្ច​ត្រៀម​ងើប​ឈានឡើង ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ។​
 
​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប (ASEM) លើក​ទី​១២ នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​អឺរ៉ុប​និង​អាស៊ី​៖ ដៃគូ​សម្រាប់​បញ្ហា​ប្រឈម​សាកល​» មាន​គោលបំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ រវាង​តំបន់​អាស៊ី និង​អឺរ៉ុប ខណៈដែល​តំបន់​ទាំងពីរ ជំរុញ​ការកសាង​កម្លាំង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន ចាប់ពី​ការបង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ​។ ការតភ្ជាប់ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ប​ម្រែ​ប​ប្រួល​អាកាសធាតុ​ជាដើម​៕
 

Tag:
 ហ៊ុន សែន​
  EU
  ASEM
© រក្សាសិទ្ធិដោយ thmeythmey.com