កីឡាជាតិ
ជាតិ
មិត្តភាព​អន្តរជាតិ​៖ កម្ពុជា​ចាញ់សិង្ហបុរី ២-១
16, Oct 2018 , 8:25 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ចាញ់សិង្ហ​បុរី ២-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃ​អង្គារ ទី​១៦ ខែតុលា ឆ្នាំ​២០១៨​។​ ការប្រកួតនេះ មាន​អ្នកទស្សនាជាង​៣៨០០០នាក់។



​នៅ​នាទី​១៨ ខ្សែការពារ សាត រ៉​ស៊ី​ប របស់​បឹងកេត បាន​បញ្ជូន​បាល់​ទៅ​តំបន់​គ្រោះថ្នាក់ ហើយ​ខ្សែការពារ​សិង្ហ​បុរី Wai Loon Ho បាន​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​កម្ពុជា​នាំមុខ ១-០ ។​

​ក្រោយ​ការប្រកួត​ដំណើរការបាន​មួយ​ម៉ោង ក្រុម​ភ្ញៀវ​បាន​វាយបក​តាម​ស្មើ​វិញ ដែល​សម្រេចបាន​ដោយ​ខ្សែបម្រើ Jacob Mahler ក្រោយ​ការទា​ត់បាល់​ពិន័យ​ពី​ចម្ងាយ​របស់ Zulfahmi Arifin​។​

​ឈានដល់​នាទី​៧៥ ខ្សែប្រយុទ្ធ Ikhsan Fandi បាន​ឆាប​បាល់​ចេញពី​ជើង​ខ្សែការពារ ហុង ផេង ដើម្បី​ស៊ុត​បញ្ចូល​ទី​នាំមុខ ម្ចាស់ផ្ទះ ២-១ ។ ប្រធាន​ក្រុម សឿ​យ វិសាល និង​អ្នកចាំទី អ៊ុំ វិចិត្រ មិនអាច​រារាំង​កីឡាករ​រូបនេះ​បានឡើយ​។​

ក្រុម​កីឡាករសិង្ហបុរី បានព្យាយាមការពារ ហើយ​រក្សាលទ្ធផល ២-១ រហូតដល់បញ្ចប់​ការប្រកួត។

​ជម្រើស​១១​នាក់​ដំបូង​៖ អ៊ុំ វិចិត្រ (​អ្នកចាំទី​), សាត រ៉​ស៊ី​ប​, សារ៉េត គ្រី​យ៉ា (​នេន សុធា​រដ្ឋ ៧៤), សឿ​យ វិសាល (​ប្រធាន​ក្រុម​), ហុង ផេង​, គួច សុគ​ម្ភៈ (​សុះ ស៊ូ​ហា​ណា ៧៦), រ៉ឹង ប៊ុន​ហៀ​ង​, ឈិន ឈឿន (​ចាន់ វឌ្ឍនាកា ៥៧), ប្រាក់ ធី​វ៉ា (​ស៊ិន កក្កដា ៨៣), ប៊ិន ចន្ថា​ធា​រី (​អន ចាន់​ប៉ូ​លីន ៦៩), គួច ដា​នី (​ទិ​ត្យ ឌី​ណា ៨០)៕















© រក្សាសិទ្ធិដោយ thmeythmey.com