ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចុះបើ​ខ្លួន​មាន​ប្រជ្រុយ​ច្រើន​គួរតែ​ធ្វើ​បែបណា​?
17, Oct 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ដែលមាន​ប្រជ្រុយ​ច្រើន​ប្រហែល​ជាមាន​ន៏​យ​ថា អ្នក​បារម្ភ​ច្រើន​អំពី​ជំងឺមហារីក​ស្បែក​ហើយ​។ ការពិនិត្យ​ស្បែក​ដើម្បី​រកមើល​ការប្រែប្រួល និង​អា​ការៈព្រមាន​ជាច្រើន​អាចជួយ​បំបាត់​អារម្មណ៍​ភ័យខ្លាច​ទាំងនោះ​បាន​។


ខ្ញុំ​សូម​ណែ​នាំនូវ​គន្លឹះ​ខ្លះៗ​ដូចខាងក្រោម​នេះ​៖
 
•​ ​ពិនិត្យមើល​ស្បែក​ជា​ទៀងទាត់ ដើម្បី​វាយតម្លៃ​ទៅលើ​ប្រជ្រុយ​ទាំងអស់​ដែល​អ្នកមាន​។ រកមើល​ការប្រែប្រួល​ទាំងឡាយណា ឬ​ប្រជ្រុយ​ដែល​មិនធម្មតា​
•​ ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​បើសិនជា​ប្រជ្រុយ​អ្នក​ហូរឈាម រមាស់ ឬ​មានការ​ប្រែប្រួល​ច្រើន​។ 
•​ ​មិនត្រូវ​គេង​នៅក្រោម​ពន្លឺព្រះអាទិត្យ​ឡើយ​
•​ ​ចូរ​ប្រើប្រាស់​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​គ្រប់​ពេលដែល​ចេញទៅ​ខាងក្រៅ​ផ្ទះ​
•​ ​ចូរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​សើ​ស្បែក​បើសិនជា​អ្នកមាន​ប្រ​ជ្រុ​ញ​លើសពី ១០០ ឬ​ប្រជ្រុយ​ណាមួយ​គ្រោ​ប​ដណ្តប់​ដោយ​ស្នាម​ខ្មៅ​ខ្លាំង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com