ជាតិ
សេដ្ឋកិច្ច
ពិនិត្យ៤ស្ថានីយ រកឃើញលក់អត់គ្រប់លីត្រ ៣ស្ថានីយ នៅខណ្ឌមានជ័យ រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
× ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានត្រួតពិនិត្យស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងនៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ នៅថ្ងៃទី១៦ខែតុលា។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីកាំកុងត្រូលបានរកឃើញថា ស្ថានីយ/ដេប៉ូចំនួន១ លក់ប្រេងមិនអនុលោមទាំងគុណភាព និងបរិមាណ។ ស្ថានីយចំនួន២ទីតាំងផ្សេងទៀត លក់ប្រេងមិនត្រឹមត្រូវផ្នែកបរិមាណ។
ម្ចាស់ស្ថានីយទាំង៣ ដែលប្រព្រឹត្តខុសនេះ ត្រូវបានមន្ត្រីកាំកុងត្រូលណែនាំ និងឲ្យចុះកិច្ចសន្យាកែតម្រូវឡើងវិញ។ អគ្គនាយកដ្ឋានកាំកុងត្រូល អះអាងថា ករណីបើកពិនិត្យឃើញកំហុសជាលើកទី២ ស្ថានីយទាំងនេះ នឹងត្រូវផ្សព្វផ្សាយឈ្មោះជាសាធារណៈ ឬឲ្យផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងបើនៅមិនរាងចាល ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ។
ប៉ុន្តែចំពោះតម្លៃវិញ ស្ថានីយទាំងបួនបានគោរពបានត្រឹមត្រូវ ដោយមិនដាក់ថ្លៃលើសពីតម្លៃក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com