ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេល​ថែ​សួនច្បារ ហេតុអ្វី​ត្រូវការពារ​ប្រអប់ដៃ​?
20, Oct 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការ​ជិ​កដៃ និង​ឆ្ការ​ស្មៅ​អាចជា​រឿង​បង្ក​គ្រោះថ្នាក់​ដល់​ប្រអប់ដៃ​បាន ដូច្នេះ ចូរ​ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន​ផង​ខណៈពេលដែល​អ្នក​កំពុងតែ​ថែរក្សា​សួនច្បារ​។


ដើម្បី​ធ្វើដូច្នេះបាន គួរតែ​៖
 
•​ ​ពាក់​ស្រោមដៃ​ជ័រ​ក្រាសៗ​ដើម្បី​ការពារ​ដៃ​ពី​ការ​ទិច ខ្វាច ពងបែក ជាតិពុល សារធាតុ​គីមី បាក់តេរី និង​ការ​រលាក​ដោយសារ​ពន្លឺ​ព្រះអាទិត្យ​
•​ ​ចូរ​ធ្វើ​ការងារ​ខុសៗ​គ្នា​ជា​រៀងរាល់ ១៥​នាទី​ដើម្បី​ចៀសវាង​ការប្រើ​សាច់ដុំ​ដដែលៗ​ច្រើនដង​ពេក​។ អ្នក​អាចធ្វើ​ការងារ​ដូចជា ជិ​កដី ឆ្កា​ស្មៅ កាត់​ស្មៅ ឬ​ដាំ​ដំណាំ​
•​ ​ចូរ​ប្រើប្រាស់​ចបជីក​តូចៗ​ដែល​អង្គុយ​ប្រើ​បាន ដើម្បី​កាត់បន្ថយ​ការ​ជី​ត​អ្វី​ធំៗ​ពេក​
•​ ​ចូរ​ប្រាកដថា ឧបករណ៍​ដែល​មុតៗ​ស្ថិតក្នុង​កន្លែង​ដែលមាន​សុវត្ថិភាព ហើយក៏​ទុកដាក់​បាន​ត្រឹមត្រូវ​ដែរ​
•​ ​ចូរ​ប្រាកដថា កដៃ​របស់​អ្នក​មិនបាន​បត់បែន​ខ្លាំងពេក​ឡើយ​ពេលធ្វើការ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com