កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ហាម​ក្លិប​រុស្ស៊ី Rubin Kazan លេង​ពាន UCL និង UEL ២​រដូវ​កាល ព្រោះ​រំលោភច្បាប់ FFP
20, Oct 2018 , 1:59 pm        
រូបភាព
​ក្លិប​កីឡាបាល់ទាត់​នៅ​រុស្ស៊ី Rubin Kazan ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​លេង​ក្នុង​ក្របខណ្ឌ  UEFA Champions League និង Europa League ចំនួន​២​រដូវ​កាល បើ​ទោះ​ពួកគេ​មាន​សិទ្ធិ​ចូល​លេង​ក្រោយ​មាន​ចំណាត់ថ្នាក់​ល្អ​ពី​ការប្រកួត​ក្នុង​លី​គ​ក៏ដោយ​។


​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អ៊ឺរ៉ុប UEFA បានសម្រេច​ដាក់ទណ្ឌកម្ម​បែបនេះ បន្ទាប់ពី​រកឃើញថា​ក្លិប​ខាងលើ​បាន​រំលោភបំពាន​នៃ​ច្បាប់​ការចំណាយ​ហួសកំណត់ (Financial Fair Play)​។​
 
​ក្លិប Rubin Kazan នៃ​ក្របខណ្ឌ Russia Premier League នេះ​នឹង​ត្រូវមាន​កិច្ចព្រមព្រៀង​ដំណោះស្រាយ​មួយ​ជាមួយ UEFA បន្ទាប់ពី​បាន​រំលោភបំពាន​ច្បាប់​នេះ​ដំបូង​គេ​ក្នុងចំណោម​ក្លិប​ក្នុង​លី​គ​កំពូល​រុស្ស៊ី​មួយ​នេះ​។ ប៉ុន្តែ​យ៉ាងណា​ស្ថាប័ន​គ្រប់​កីឡាបាល់ទាត់​អឺរ៉ុប​នេះ​ក៏​នឹង​បើក​ការស៊ើបអង្កេត​ជាថ្មី​ម្តងទៀត​ជុំវិញ​បញ្ហា​នេះ​។​
 
​ច្បាប់ Financial Fair Play ត្រូវបាន UEFA បង្កើតឡើង​ដើម្បី​បញ្ឈប់​ការចំណាយ​ហួសប្រមាណ​របស់​ក្លិប​ណាមួយ​ច្រើនជាង​ការរក​ប្រាក់ចំណូល​។​
 
​ក្លិប Rubin Kazan បាន​បង្កើតឡើង​រយៈ ៦០​ឆ្នាំ​មកហើយ Rubin ហើយ​ពួកគេ​បាន​ឈានទៅ​ប្រជែង​ពាន​លំដាប់​កំពូល​របស់​រុស្ស៊ី​ក្នុង​ឆ្នាំ ២០០៣​។ ក្លិប​ដែល​ស្ថិតក្នុង​ទីក្រុង Kazan ប្រទេស​រុស្ស៊ី​នេះ ធ្លាប់​ឈ្នះ​ពាន Premier League របស់​រុស្ស៊ី ២​ដង ក្នុង​ឆ្នាំ ២០០៨ និង ២០០៩៕
 

Tag:
 បាល់ទាត់​
  Rubin Kazan
  Financial Fair Play
© រក្សាសិទ្ធិដោយ thmeythmey.com