ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
អាយុត្រឹម៨ឆ្នាំសោះ កុមារា ឈីម បណ្តូល ឡើងដល់កំពូលភ្នំឱរ៉ាល់ហើយ!
20, Oct 2018 ,
7:59 pm
រូបភាព
×
ដោយ:
កំពង់ស្ពឺ៖ ខណៈមនុស្សវ័យជំទង់ជាច្រើន ទើបតែដាក់គោលដៅរបស់ខ្លួន ឡើងទៅឲ្យដល់កំពូលភ្នំឱរ៉ាល់នោះ កុមារាដែលមានវ័យត្រឹម៨ឆ្នាំ ឈីម បណ្តូល សម្រេចក្តីសុបិននេះ រួចទៅហើយ។ បណ្តូល និងបងស្រីឈ្មោះ ឈីម គឹមសៀវ អាយុ១១ឆ្នាំ រួមទាំងកុមារ និងយុវជន៧រូបទៀត បានឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា ដោយចំណាយពេល២ថ្ងៃ។
បណ្តូល ជាកូនប្រុសរបស់លោក ឈឺន ឈីម ដែលមានបទពិសោធន៍នាំភ្ញៀវឡើងភ្នំឱរ៉ាល់ជាង១០ឆ្នាំ។ ការឡើងទៅដល់កម្ពស់១៨១៣ម៉ែត្រ គឺជាក្តីស្រមៃដែលបានក្លាយជាការពិតសម្រាប់កុមារា បណ្តូល រួមទាំងកុមារ និងយុវជនផ្សេងទៀតដែលរស់នៅភូមិស្រែកិន១ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
«ទោះជាមានការលំបាក ហត់នឿយបន្តិចមែន ប៉ុន្តែខ្ញុំបន្តជម្នះទាល់តែបានជោគជ័យ»។ នេះជាការអះអាងរបស់ កុមារាបណ្តូល ដោយបង្ហើបឲ្យដឹងថា គេចង់ក្លាយជាអ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់ដូចជាឪពុករបស់ខ្លួនផងដែរ ព្រោះវាជាការងារដ៏សុចរិតមួយ ដែលអាចជួយដោះស្រាយជីវភាពគ្រួសារនាពេលអនាគត។
ជាមួយគ្នានេះ លោក ឈឺន ឈីម បានអះអាងថា មុននឹងសម្រេចឲ្យកូនៗ និងយុវជនផ្សេងទៀត ឡើងភ្នំឱរ៉ាល់ លោកបានគិតគូយ៉ាងដិតដល់ ហើយលោកក៏មានក្តីបារម្ភខ្លះផងដែរ ជាពិសេសបណ្តូល ដែលជាក្មេងខ្លាចចាញ់រងា និងរមូលក្រពើ។ ទាក់ទងនឹងបំណងរបស់កូនដែលចង់ចាប់អាជីពជាអ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់នោះ លោក ឈីម ក៏មិនមានការយល់ទាស់នោះដែរ។
សូមទស្សនារូបដែលផ្តល់ដោយលោក ឈឺន ឈីម ដូចខាងក្រោម៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កំពង់ស្ពឺ (ឱរ៉ាល់)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម