កំណាព្យ
ជាតិ
អត់ធន់​!
21, Oct 2018 , 7:29 am        
រូបភាព
​បទ ពាក្យ​៩



-​ភាព​អត់ធន់ នាំ​ចិត្តធ្ងន់ ទាំងប្រុស​ស្រី​
​ភាព​អត់ធន់ នាំ​សិរី​ ​ផុត​ហ្មងសៅ​
​ភាព​អត់ធន់ នាំ​ឲ្យ​ចៀស រាគ​ក្តៅ​
​ភាព​អត់ធន់ នាំ​ត​ផៅ ផុត​បញ្ហា​។​
 
-​ភាព​អត់ធន់ នាំ​គ្រប់​ជន ផុត​ក្រេវក្រោធ​
​ភាព​អត់ធន់ នាំ​ឆ្ងាយ​ឆោត​ ​ដោយ​តណ្ហា​
​ភាព​អត់ធន់ ជា​អាវ​ក្រោះ ដ៏​អស្ចារ្យ​
​ភាព​អត់ធន់ នាំ​គ្រួសារ ខ្សត់​សត្រូវ​ ​។​
 
-​ចេះ​អត់ធន់ នាំ​សម្រេច គ្រប់​កិច្ចការ​
​ចេះ​អត់ធន់ នាំ​ចិត្ត​ថ្លា ចាក​អាស្រូវ​
​ចេះ​អត់ធន់ ទាល់​យ៉ាងណា ក៏មាន​ផ្លូវ​
​ចេះ​អត់ធន់ ទោះ​សត្រូវ ក៏​ខ្លបខ្លាច​។​
 
-​ខ្វះ​អត់ធន់ នាំ​ឲ្យ​បង់ បាត់​ប្រយោជន៍​
​ខ្វះ​អត់ធន់ នាំ​ឲ្យ​ហោច អស់អំណាច​
​ខ្វះ​អត់ធន់ នាំ​អ្នក​ស្លូត ក្លាយជា​កាច​
​ខ្វះ​អត់ធន់ រឿង​តូចតាច អាច​នាំ​គ្រោះ​៕ 
​ប៉ាកកា​ខ្មៅ​!
 
 

© រក្សាសិទ្ធិដោយ thmeythmey.com