ជាតិ
លោក សុខ ទូច លើក​ពី​ចំណុច​សំខាន់​៥​យ៉ាង ដែល​ធ្វើ​ឲ្យ​វត្ត​អារាម ក្លាយជា​តំបន់​ទេសចរណ៍​
21, Oct 2018 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដើម្បី​ឲ្យ​វត្ត​ក្លាយជា​កន្លែង ដែល​ទាក់ទាញ​ភ្ញៀវទេសចរ និង​លើកកម្ពស់​ព្រះពុទ្ធសាសនា ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បាន​លើកឡើងថា វត្ត​អារាម​នីមួយៗ ត្រូវតែ​បង្កើត​ឲ្យ​មាន​គោលការណ៍​សំខាន់​ទាំង​៥​សិន​។ គោលការណ៍​ទាំង​៥​នោះ គឺ ទី​១ វត្ត​ជា​កន្លែង​ផ្តល់​ចំណេះដឹង​ខាង​ព្រះពុទ្ធសាសនា ទី​២ ការរៀបចំ​សួនច្បារ​នៅក្នុង​វត្ត ទី​៣ វត្ត​ជា​សាលា ទី​៤ វត្ត​ជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺផ្លូវចិត្ត និង ទី​៥ វត្ត​ជា​កន្លែង​ប្រជុំជន​សម្រាប់​ពុទ្ធបរិស័ទ​ធ្វើបុណ្យ​។

 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​ស្តាប់​ការបកស្រាយ​របស់លោក សុខ ទូច ខាងក្រោម​៖ 

 

 
​លោក សុខ ទូច បញ្ជាក់ថា​៖«​វត្ត​អារាម​ដែលមាន​ទាំង​៥​ចំណុច​នេះ នឹង​ក្លាយជា​តំបន់​ទេសចរណ៍ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​»​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា មាន​វត្ត​សរុប​ចំនួន ៤,៩២៥​វត្ត និង​មាន​ព្រះសង្ឃ​សរុប ៦៦,០៥៦​ព្រះអង្គ ដែល​នៅ​ក្នុងនោះ គណៈមហានិកាយ មាន​វត្ត​ចំនួន ៤,៧០០​វត្ត មាន​ព្រះសង្ឃ ៦២,១៥៦​អង្គ ចំណែក​គណៈធម្មយុត្តិកនិកាយ មាន​វត្ត​ចំនួន ២២​វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​៣,៩០០​អង្គ​។​
 
​បើតាម​របាយការណ៍រ​បស់​រាជបណ្ឌិត្យសភាកម្ពុជា​ឆ្នាំ​២០១៥ ខេត្ត​ដែលមាន​វត្ត​ច្រើនជាងគេ គឺ​ខេត្តកំពង់ចាម ដែលមាន​ដល់​ទៅ​៥៩៤ វត្ត និង​មាន​ព្រះសង្ឃ ៦៧៤៦​អង្គ​។ រីឯ ខេត្ត​បន្ទាប់ ដែលមាន​វត្ត និង​ព្រះសង្ឃ​ច្រើន គឺ​ខេត្តព្រៃវែង កណ្តាល បាត់ដំបង និង​ខេត្តតាកែវ​៕ 
 

Tag:
 សុខ ទូច​
  វត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com