កីឡាអន្តរជាតិ
អន្តរជាតិ
Messi ត្រូវ​អវត្តមាន​បី​សប្តាហ៍ ដោយសារ​របួស​ដៃស្តាំ​ធ្ងន់ធ្ងរ​
21, Oct 2018 , 11:47 am        
រូបភាព
Messi រងរបួសដៃស្តាំ។ រូបថត AFP
Messi រងរបួសដៃស្តាំ។ រូបថត AFP
ដោយ: រួបរួម
Lionel Miessi នឹង​អវត្តមាន​ក្នុងជំនួប El Clasico ជាមួយ Real Madrid ដោយសារ​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ ត្រូវ​សម្រាក​យ៉ាងហោច​៣​សប្តាហ៍​ព្យាបាល​ដៃស្តាំ​របស់ខ្លួន​។ Messi ត្រូវបាន​បញ្ជូន​ចេញពី​ទីលាន​ក្រោយ​ប្រកួត​បាន​២៦​នាទី មុនពេល​ដែល Barcelona ឈ្នះ Sevilla ៤-២ ។​

 
​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Messi បាន​ប៉ះទង្គិច​ជាមួយ Franco Vazquez របស់ Sevilla ដែល​បណ្តាល​ឲ្យ​គេ​រងរបួស​ដៃស្តាំ​ដ៏​ធ្ងន់ធ្ងរ​។ ករណីនេះ បាន​កើតឡើង​ក្រោយ Barcelona នាំមុខ​ភ្ញៀវ ២-០ ដែល​រកបាន​នៅ​ដើមតង់​ដោយ Philippe Coutinho និង Messi ផ្ទាល់​នៅ​នាទី​១២ ។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ Luis Suarez និង Ivan Rakitic រកបាន​ម្នាក់​១​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ ខណៈ​ពីរ​គ្រាប់​វាយបក​របស់ Sevilla ជា​គ្រាប់​បាល់​របស់ Pablo Sarabia និង Luis Muriel នៅ​ជិត​បញ្ចប់​ការប្រកួត​។​
 
​ជ័យជម្នះ​នេះ នាំ​ឲ្យ Barcelona ឡើងទៅ​ឈរ​កំពូល​តារាង La Liga ក្រោយ​ប្រកួត​បាន​៩​សប្តាហ៍ បន្ទាប់ពី Real Madrid ចាញ់​ក្រុម​ភ្ញៀវ Levante ២-១ ហើយ Atletico Madrid ត្រឹម​ស្មើ ១-១ ជាមួយ​ម្ចាស់ផ្ទះ Villarreal​។ Deportivo Alaves ឈ្នះ ១-០ នៅ​ទឹកដី Celta Vigo ដើម្បី​ឡើងឈរ​លេខ​២​បណ្តោះអាសន្ន​។​
 
​បញ្ហា​របួស​នេះ នាំ​ឲ្យ Messi ត្រូវ​ខកខាន​ជំនួប Champions League ជាមួយ Inter Milan នៅ​ពាក់កណ្តាល​សប្តាហ៍ និង​ការ​តទល់​ជាមួយ Real Madrid នា​ថ្ងៃ​សៅរ៍ សប្តាហ៍​ក្រោយ​៕
 

Tag:
 Messi
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com