ជាតិ
២៥ខេត្ត/រាជធានី
របរច្នៃស្នែងគោ-ក្របីធ្វើជាងគ្រឿងអលង្ការ ផ្លាស់ប្តូរជីវភាពគ្រួសារអ្នកស្រី គួន ចិន្តា អ្នកស្រី គួន ចិន្តា ម្ចាស់សិប្បកម្មកែច្នៃស្នែងតែមួយនៅកម្ពុជា
× ភ្នំពេញ៖ អស់រយៈពេលប្រមាណ១៥ឆ្នាំកន្លងមកនេះ គ្រួសារអ្នកស្រី គួន ចិន្តា ប្រមូលទិញស្នែងគោ-ក្របី ដែលគេកាប់លក់សាច់នៅទីផ្សារ ដើម្បីកែច្នៃជាគ្រឿងអលង្ការ។ អាជីវករពីខេត្តព្រៃវែងរូបនេះ អះអាងថា រកបានប្រាក់ចំណេញក្នុងរង្វង់១០០០ដុល្លារអាមេរិកក្នុង១ខែ។
អ្នកស្រី ចិន្តា បានប្រាប់សារព័ត៌មាន ThmeyThmey ក្នុងពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២០តុលា ថាអ្នកស្រីបានប្រកបមុខរបរកែច្នែគ្រឿងអលង្ការពីស្នែងគោ-ក្របីនេះ អស់រយៈ១៥ឆ្នាំមកហើយ។ គ្រឿងអលង្ការ ដែលអ្នកស្រីលក់តម្លៃពីចាប់ពី២ដុល្លារ ទៅ៤០ដុល្លារ ដោយអាស្រ័យទៅតាមប្រភេទគ្រឿងអលង្ការនីមួយៗ។
អ្នកស្រី បានបន្តថា គ្រឿងអលង្ការទាំងនេះ គឺជាផលិតផលមួយប្រភេទ ដែលធ្វើដោយដៃ និងពិបាកធ្វើ ចំណាយពេលយូរ ព្រមទាំងទាមទារភាពច្នៃប្រឌិត និងប៉ិនប្រសព្វទើបអាចធ្វើវាបានល្អ។ ប៉ុន្តែវាចំណាយដើមទុនតិច ទៅលើការផលិត។ ការចំណាយទាំងនោះ មានទៅលើឧបករណ៍ផលិត ដូចជា ក្រដាសខាត់ ផ្លែរណា ម៉ូទ័រកាត់ និងថ្នាំប៉ូលាជាដើម។
ស្រី្តវ័យ៣៩ឆ្នាំរូបនេះ បាននិយាយដូច្នេះ«ទោះបីមុខរបរនេះវានឿយហត់បន្តិចក៏ពិតមែន ប៉ុន្តែខ្ញុំស្រលាញ់វា ហើយនឹងព្យាយាមធ្វើ និងផលិតវាឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីរក្សាទុកជាមរណតក សម្រាប់កូនចៅជំនាន់ក្រោយ។ ម្យ៉ាងវិញទៀត ខ្ញុំអាចរកប្រាក់ចំណេញបានជាប្រចាំពីមុខរបរនេះ បានពីជាង១០០០ដុលា្លរក្នុងមួយក្នុងខែ ផងដែរ »។
អ្នកស្រី គួន ចិន្តា បានឲ្យដឹងទៀតថា សព្វថ្ងៃគ្រឿងអលង្ការនេះ បានក្លាយផលិតផល «ភូមិមួយ ផលិត តមួយ» តំណាងឲ្យខេត្តព្រៃវែង និងជាសិប្បកម្មផលិតផលស្នែងតែមួយនៅកម្ពុជា ព្រមទាំងបានក្នុងបញ្ជីរផលិតផលខ្មែររបស់ក្រសួងពាណិជ្ជកម្ម កាលដើមខែឧសភា ឆ្នាំ២០១៨។
គ្រឿងអលង្ការ ដែលកែច្នៃពីឆ្អឹង និងស្នែងគោ-ក្របីទាំងនោះ រួមមាន ចិញ្ចៀន កងដៃ ខ្សែករ និងក្រវិលដើម៕
Tag:
សេដ្ឋកិច្ច
កែច្នៃ
ស្នែងគោ-ក្របី
គ្រឿងអលង្ការ
គួន ចិន្តា
ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com