ជាតិ
សង្គមជាតិ
៥​ឆ្នាំ មាន​បទឧក្រិដ្ឋ​ជាង​៣​ពាន់​លើក គ្រឿងញៀន​ជាង​១​ម៉ឺន​ករណី និង​ការជួញដូរ​មនុស្ស​ជាង​៤​រយ​ករណី ត្រូវ​បង្ក្រាប​
21, Oct 2018 , 3:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ របាយការណ៍​ស្តីពី​សមិទ្ធផល​សំខាន់ៗ​របស់​ក្រសួងមហាផ្ទៃ ក្នុង​រយៈពេល​៥​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៣ មកដល់ ឆ្នាំ​២០១៧ បាន​បង្ហាញថា កម្លាំង​នគរបាល​កម្ពុជា បាន​បង្ក្រាប​បទល្មើស​ផ្សេងៗ រួមមាន បទល្មើស​ឧក្រិដ្ឋ​ជាង​៣,៥​ពាន់​លើក បទល្មើស​មជ្ឈិម​ជាង​១​ម៉ឺន​លើក បទល្មើស​ព្រហ្មទណ្ឌ​ជាង​១​ម៉ឺន​ករណី បទល្មើស​គ្រឿងញៀន​ជាង​១​ម៉ឺន​ករណី អំពើ​ជួញដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវភេទ​៤៥០​ករណី​។​



​ចំពោះ​បទ​លើស​គ្រឿងញៀន​ជាង​១​ម៉ឺន​ករណី សមត្ថកិច្ច បាន​ចាប់​ជនល្មើស​ជាង​២,៣​ម៉ឺន​នាក់​។ ក្រៅពី​ប្រតិបត្តិការ​ខាងលើ នៅមាន​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ដទៃទៀត ដូចជា ការបង្ក្រាប​ក្មេង​ទំនើង​បាន​ជាង​២,៦​ពាន់​ករណី ជាដើម​។
  
​របាយការណ៍ ដែល​បង្ហាញ​ពី​ការបង្ក្រាប​បទល្មើស​ទាំង​នោះ ត្រូវបាន​ក្រសួងមហាផ្ទៃ យកទៅ​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។ 
 
​របាយការណ៍​នោះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​រយៈពេល​៥​ឆ្នាំនេះ ក្រសួងមហាផ្ទៃ បាន​អនុវត្ត​តួនាទី ភារកិច្ច ប្រកបដោយ​សា្មរ​តី​ទទួលខុសត្រូវ​ខ្ពស់ នៅក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ និង​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​អធិបតេយ្យភាព​ជាតិ ព្រមទាំង​កាតព្វកិច្ច​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បានល្អ​ប្រសើរ​។ ជាក់ស្តែង ក្រសួង បាន​អនុវត្ត​សកម្មភាព និង​សម្រេចបាន​សមិទ្ធផល​ការងារ​សំខាន់ៗ​ដូចខាងលើ​»៕ 
 

Tag:
 សន្តិសុខ​
  ក្រសួងមហាផ្ទៃ​
  នគរបាល​
  បទឧក្រិដ្ឋ​
  គ្រឿងញៀន​
  អំពើ​ជួញដូរ​មនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com