ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការព្យាបាលដោយប្រើថ្នាំអាស្ពីរីន មានអ្វីល្អខ្លះទៅ?
× ការព្យាបាលដោយប្រើថ្នាំអាស្ពីរីន ប្រហែលជាជួយបន្ថយការប្រឈមនឹងជំងឺគាំងបេះដូងបាន ដោយសារតែវាជួយរំលាយកំណកឈាម និងបង្ការការកកឈាមដែរ។ ប៉ុន្តែវាមិនមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាឡើយ។
អ្នកប្រហែលជាត្រូវប្រុងប្រយ័ត្ន ឬគិតឡើងវិញចំពោះការព្យាបាលដោយប្រើថ្នាំអាស្ពីរីនបើសិនជា៖
• មានជំងឺតម្រងនោម ឬថ្លើម
• ញ៉ាំគ្រឿងស្រវឹងចាប់ពី ៣ដងឡើងទៅក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ
• មានជំងឺលើសសម្ពាធឈាមដែលមិនបានព្យាបាល
• ប្រើថ្នាំរំលាយកំណកឈាម
• មានរោគសញ្ញានៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com