ជាតិ
បន្ទាប់ពីតួកគី សម្ដេច ហ៊ុន សែន បានទៅដល់ស៊្វីស
22, Oct 2018 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ដូចការគ្រោងទុក សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើទៅដល់ប្រទេសស៊្វីស ដើម្បីចូលរួមវេទិកាធុរកិច្ច នាទីក្រុងហ្សឺណេវ ។ ដំណើទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៥ តុលា។

 
ក្រៅពីកិច្ចប្រជុំខាងលើនេះ សម្ដេច ហ៊ុន សែន ក៏នឹងជួបប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសស៊្វីសនេះផងដែរ។ ដំណើរបន្តទៅប្រទេសស៊្វីសនេះ ធ្វើឡើងបន្ទាប់ពីសម្ដេច ហ៊ុន សែន បានទស្សនកិច្ចនៅប្រទេសតួកគី ពីថ្ងៃទី២០ដល់២២ តុលា។ កាលពីពេលថ្មីៗនេះ សម្ដេច ហ៊ុន សែន ទើបតែបញ្ចប់ការចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី១៧ តុលា។
 
រយៈពេលជិតពីខែនេះ សម្ដេច ហ៊ុន សែន ហាក់មមាញឹកខ្លាំង ក្នុងចូលរួមកិច្ចប្រជុំវេទិកាសំខាន់ៗ រួមទាំងដំណើរទស្សនកិច្ចជិត១០ប្រទេសហើយ។ ដោយរាប់ចាប់ពីដំណើរចាកចេញពីកម្ពុជា ក្រោយរៀបចំរដ្ឋាភិបាលអាណត្តិទី៦នោះ សម្ដេច ហ៊ុន សែន បានចូលរួមតាំងពីព័រណ៌ចិន-អាស៊ាន លើកទី១៥ នៅប្រទេសចិន កាលពីថ្ងៃទី១០ដល់១២ កញ្ញា។ ក្រោយបញ្ចប់បេសកម្មនៅចិន សម្ដេច ហ៊ុន សែន បានបន្តចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១៣ កញ្ញា។
 
សម្ដេចនាយករដ្ឋមន្ត្រី បានទៅអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំលើកទី៧៣ នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៧តុលា ។ ប្រមុខរដ្ឋាភិបាល ក៏បានចូលរួមវេទិកាមេគង្គ-ជប៉ុន នៅជប៉ុនផងដែរ មុននឹងសម្ដេចចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន ជាមួយអង្គការរូបិយវត្ថុអន្តរជាតិ (IMF)ដែលត្រូវរៀបចំឡើងពីថ្ងៃ ៨ ដល់ថ្ងៃ ១៤ ខែតុលា នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ៕
  
 

Tag:
 ហ៊ុន សែន
  ស្វីស
© រក្សាសិទ្ធិដោយ thmeythmey.com