ជាតិ
កាំកុងត្រូលចាប់ទំនិញផុតកាលបរិច្ឆេទប្រើប្រាស់ជិត ២តោននៅក្រុងកំពង់ឆ្នាំង
× កំពង់ឆ្នាំង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានត្រួតពិនិត្យទំនិញនៅផ្សារលើ និងអាជីវកម្មលក់ដូរនៅជុំវិញផ្សារ ក្នុងក្រុងកំពង់ឆ្នាំង ដោយបានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ១៧០០គីឡូក្រាម មករក្សាទុកដើម្បីដុតកម្ទេចចោល។
ក្រៅពីទំនិញខូចគុណភាពខាងលើនេះ មន្ត្រីជំនាញក៏បានធ្វើតេស្តបឋមលើបន្លែសាឡាត់ ខាត់ណា ម៉ឹក បង្គា នៅផ្សារលើនេះផងដែរ ដោយលទ្ធផលគឺពុំមានវត្តមានសាធាតុគីមីហាមឃាត់នោះទេ។ នេះបើតាមព័ត៌មានលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានកាំកុងត្រូល។
ជាមួយគ្នានេះ មន្ត្រីកាំកុងត្រូលបានណែនាំ និងបិទផ្ទាំងរូបភាព ដើម្បីឲ្យជ្រួតជ្រាបដល់ពលរដ្ឋអំពីផលប៉ះពាល់សុខភាព ដែលបណ្ដាលពីការបរិភោគម្ហូបអាហារដែលគ្មានអនាម័យ មានជាតិពុល៕
Tag:
កាំកុងត្រូល
ទំនិញខូចគុណភាព
ក្រុងកំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com