ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​លោក ជាម ច័ន្ទនី​
26, Oct 2018 , 11:00 am        
រូបភាព
កាលពីឆ្នាំ២០១៥ លោក កឹម សុខា និង លោក សម រង្ស៊ី ស្ថិតក្នុងពិធីរម្លឹកខួប១១ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា
កាលពីឆ្នាំ២០១៥ លោក កឹម សុខា និង លោក សម រង្ស៊ី ស្ថិតក្នុងពិធីរម្លឹកខួប១១ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុមគ្រួសារ បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​លោក ជាម ច័ន្ទនី អតីត​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​កំពង់ធំ​។


 
​ក្នុង​សារ​រំលែក​ទុក្ខ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​នេះ លោក កឹម សុខា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​យើងខ្ញុំ ពិតជា​សោកស្តាយ​ឥតឧបមា​ចំពោះ​មរណភាព​របស់​ឯកឧត្តម ជាម ច័ន្ទនី​។ មរណភាព​របស់​ឯក​ឧ​ត្ត​ម គឺជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ឪពុក និង​សមាជិកគ្រួសារ​ជាទី​ស្រឡាញ់ ហើ​យក៏​ជាការ​បាត់បង់​អ្នកស្នេហាជាតិ​ដ៏​ក្លាហាន និង​ស្មោះត្រង់​ម្នាក់​ផងដែរ​។ យើងខ្ញុំ ពិតជា​មានការ​កោតសរសើ​រ និង​មិនអាច​បំភ្លេច​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ដើម្បី​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព និង​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​»​។ 
 
​ក្រោយ​ដំណឹង​នៃ​ការទទួល​មរណភាពរ​ប​ស់លោក ជាម ច័ន្ទនី ត្រូវបាន​ផ្សព្វផ្សាយ អតីត​តំណាងរាស្ត្រ​និង​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នានា បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ដើម្បី​សម្តែង​ការសោកស្តាយ​និង​ចូលរួម​រំលែក​ទុក្ខ​។ 
 
​លោក ជាម ច័ន្ទនី ទទួលមរណភាព នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ ដោយសារតែ​ជំងឺ​ឈាមកក​ក្នុង​បេះដូង និង ដុះ​សាច់​ក្នុង​ខួរក្បាល​។ បច្ចុប្បន្ន​សព​របស់លោក កំពុង​តម្កល់​នៅក្នុង​គេហដ្ឋាន​របស់លោក ដែល​ស្ថិតនៅ​ភូម​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ​។
 
អត្ថបទទាក់ទង

 
​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូបនេះ កើត​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​១៩៦១ នៅ​ភូមិ​ផ្ទះ​ខ្ពស់ ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​៕ 
 

Tag:
 កឹម សុខា​
  ជាម ច័ន្ទនី​
© រក្សាសិទ្ធិដោយ thmeythmey.com