ជាតិ
រថយន្ត
ក្រុមហ៊ុន Mercedes តាំង​បង្ហាញ​រថយន្ត រយៈពេល​៨​ថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ​
05, Nov 2018 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ទទួលបាន​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ ដាក់លក់ និង​ផ្តល់ជូន​សេវាកម្ម​នូវ​គ្រប់​ប្រភេទ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​នៅ​កម្ពុជា នឹង​រៀបចំ​ការតាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz ជាច្រើន​ម៉ូ​ឌែ​ល ក្នុង​ក្រុងព្រះសីហនុ​។



កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz មាន​រយៈពេល ៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូគីម៉ិច​កែង​រ៉ា ក្នុង​សង្កាត់​៣ កែង​ផ្លូវ​វិថី​ផែ ក្រុងព្រះសីហនុ​។ សម្រាប់​កម្មវិធី​នេះ អតិថិជន​ក្នុង​ខេត្ត​ព្រះសីហនុ អាច​ចូលរួម​ទស្សនា​ការតាំង​បង្ហាញ​រថយន្ត Mercedes ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

នេះ​ជា​លើក​ទី​២ហើយ​ ដែល​ក្រុមហ៊ុន Star Auto Cambodia តាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ការតាំង​បង្ហាញ​រថយន្ត​នេះ មាន​រថយន្ត​ប្រណីត​ជាច្រើន​រួមមាន រថយន្ត​ប្រភេទ Mercedes-Maybach GLS, GLC , GLE Coupe, V-Class និង Vito Tourer​៕













Tag:
 រថយន្ត​
  Mercedes
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com