ជាតិ
ក្រសួង ហាម​បរិភោគ​ត្រី​ក្រពត ក្រោយ​មាន​មនុស្ស​ពុល​ស្លាប់​នៅ​ព្រះសីហនុ​និង​កោះកុង​
30, Oct 2018 , 8:39 am        
រូបភាព
រូបភាពបានពីCDC
រូបភាពបានពីCDC
​ភ្នំពេញ​៖ ពលរដ្ឋ​សរុប​១១​នាក់ នៅ​ខេត្ត​ព្រះសីហនុ និង​កោះកុង បាន​ពុល​ត្រី​ក្រពត ដោយ​ក្នុងនោះ មាន​២​នាក់ បាន​ស្លាប់​។ នេះ​បើតាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) នៃ​ក្រសួងសុខាភិបាល​។

 
​ក្រោយ​មាន​ករណី​មនុស្ស​ស្លាប់​ខាងលើ CDC បាន​ក្រើនរម្លឹក​ជាថ្មី ចំពោះ​ការបរិភោគ​ត្រី​ក្រពត​នេះ​។ CDC បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖«​សូម​ប្រជាពលរដ្ឋ​ទាំងឡាយ កុំ​បរិភោគ​ត្រី​ក្រពត ព្រោះ​វា​ជា​ប្រភេទ​ត្រី​ដែលមាន​ជាតិពុល​។ ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ក្រពត​នេះ គឺ​មិនអាច​កម្ចាត់​ចោល​បានទេ ទោះបីជា​បាន​ចម្អិន​ក្នុង​កម្តៅ​ខ្ពស់ ឬ​ដាក់​ក្នុង​កម្រិត​កក​យ៉ាងណាក៏ដោយ​»​។ 
​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន ១០​ប្រភេទ​។ ក្នុងនោះ មាន​៥​ប្រភេទ មាន​ជាតិពុល​។ ត្រី​ក្រពត​ទាំងនេះ មាន​ជាតិពុល​ខ្ពស់ ដែល​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​បាន ដោយសារ​ជាតិពុល បាន​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល ក្រោយពី​បាន​បរិភោគ​រួច​។ នេះ​ជា​ពន្យល់​របស់ CDC​។​
 
​កន្លងមក CDC តែងតែ​ណែនាំ និង​រម្លឹក​ចំពោះ​វិធានការ​ការពារ​លើករ​ណី​ពុល​ចំណីអាហារ​ផ្សេងៗ​។ ក្នុងនោះ ក៏មាន​ការពុល​អាហារ បណ្តាលមកពី​ការបរិភោគ​ត្រី​ក្រពត​នេះ​ផងដែរ​៕
 



Tag:
 ត្រី​
  ពុល​
  ព្រះសីហនុ​
  កោះកុង​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com