ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ បដិសេធថា គ្មាន​សា​ឡង់​បូម​ខ្សាច់​នៅ​ព្រះសីហនុ​ទេ​
30, Oct 2018 , 12:40 pm        
រូបភាព
រូបភាព​ពី​​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន​
រូបភាព​ពី​​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន​
ដោយ: ថ្មីៗ
​ព្រះសីហនុ​៖ មិនមាន​ករណី​បូម​ខ្សាច់​នៅ​ខេត្ត​ព្រះសីហនុ​ទេ​។ នេះ​ជាការ​បដិសេធ​របស់​អ្នកនាំពាក្យ​ខេត្ត ដែល​ឆ្លើយតប​នឹង​ការរិះគន់​របស់​ពលរ​ដ្ឋ ពី​រឿង​សា​ឡង់​បូម​ខ្សាច់​ចំនួន​១​គ្រឿង និង​សា​ឡង់​ដឹកជញ្ជូន​ខ្សាច់​ចំនួន​២​គ្រឿង​ចត​នៅ​ឆ្នេរ​ឯករាជ្យ​(​ឆ្នេរ​៧​ជាន់​) ។

 
​លោក ឱ សារឿន អ្នកនាំពាក្យ​រដ្ឋបាល​ព្រះសីហនុ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា សា​ឡង់​បូម​ខ្សាច់​ចំនួន​៣​គ្រឿង ដែល​ចត​នៅ​ឆ្នេរ​ឯករាជ្យ ខេត្ត​ព្រះសីហនុ​នោះ​មិនមែន​ជាការ​បូម​ខ្សាច់​សមុទ្រ​នោះទេ​។ 
 
«​ការពិត​សាឡាង់​បូម​ខ្សាច់​ទាំងនោះ គឺជា​សា​ឡង់​ដែល​ផ្ទុក​ទៅដោយ​ខ្សាច់​ទន្លេ សម្រាប់​យកមក​ផ្គត់ផ្គង់​គ្រឿងសំណង់ ដែល​នៅតាម​មូលដ្ឋាន​នោះ​តែប៉ុណ្ណោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋបាល​ព្រះសីហនុ ដែល​ស្នើ​ឲ្យ​ពលរដ្ឋ​កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ លើ​ករណីនេះ​។ 


 
​បើតាម​លោក ឱ សារឿន ការដឹក​ខ្សាច់​តាម​សា​ឡង់ តាមផ្លូវ​ទឹក​ពី​ស្ទឹង​ស្រែអំបិល មក​ឆ្នេរ​ឯករាជ្យ​នេះ ដើម្បី​កាត់បន្ថយ​ការខូចខាត​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​។​
 
​សា​ឡង់​ទាំងនេះ គឺ​ត្រៀម​សម្រាប់​ផ្ទេរ​ខ្សាច់​ពី​ខេត្ត​ផ្សេង ដើម្បី​យកមក​ចាក់​បំពេញ​មួយផ្នែក​នៃ​ទឹក​បឹង​ព្រែក​ទប់ តាម​សំណង់​អាគារ​នៅ​ទីក្រុង​។ នេះ​បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​៕
 

Tag:
 ​ខ្សាច់​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com