ជាតិ
រថយន្ត
អ្នកខេត្តព្រះសីហនុ អាចយករថយន្តមកត្រួតពិនិត្យ ដោយឥតគិតថ្លៃ នៅទីតាំងបង្ហាញរថយន្ត Mercedes
× ក្រុមហ៊ុន ស្តារអូតូ (ខេមបូឌា) ខូអិលធីឌី ទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ ដាក់លក់ និងផ្តល់ជូនសេវាកម្មនូវគ្រប់ប្រភេទរថយន្ត មើស៊ីឌីស-បិនស៍ ប្រចាំនៅកម្ពុជា សូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ទៅទស្សនាកម្មវិធីតាំងបង្ហាញរថយន្ត និងយករថយន្តទៅត្រួតពិនិត្យឥតគិតថ្លៃ នៅស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច កែងរ៉ា ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីម៉ោង៩ ព្រឹក ដល់ម៉ោង ៥ ល្ងាច។
កម្មវិធីតាំងបង្ហាញរថយន្តប្រណីត Mercedes-Benz មានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច កែងរ៉ា ចាប់ពីម៉ោង៩ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ ក្នុងការតាំងបង្ហាញរថយន្តនេះ នឹងមានការផ្ដល់ជូនការត្រួតរថយន្តរបស់លោកអ្នក ដោយឥតគិតថ្លៃពីអ្នកជំនាញមកពីប្រទេសអង់គ្លេស ។ ជាមួយគ្នានេះ លោកអ្នក អាចរីករាយនឹងការដាក់តាំងបង្ហាញរថយន្តថ្មីៗ និងបើកបរសាកល្បងរថយន្តទំនើបៗផងដែរ។
ក្រុមហ៊ុន Star Auto Cambodia តាំងបង្ហាញរថយន្តប្រណីត Mercedes-Benz នៅក្នុងខេត្តព្រះសីហនុ មានរថយន្តប្រណីតជាច្រើនប្រភេទដូចជា Mercedes-Maybach GLS, GLC , GLE Coupe, V-Class និង Vito Tourer។ សម្រាប់ព័ត៌មានបន្ថែម លេខទូរសព្ទទំនាក់ទំនង៖ 012-810-881 (ភាសាខ្មែរ ) 095-72-74-70 (អង់គ្លេស-English) និងលេខ 086-868-613 (ភាសាចិន/ Chinese) ៕
© រក្សាសិទ្ធិដោយ thmeythmey.com