ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី៖ ខ្ញុំ សុខចិត្តដើរចូលឲ្យលោក ហ៊ុន សែន ចាប់ បើលោក កឹម សុខា មិនត្រូវដោះលែង
× លោក សម រង្ស៊ី ហាក់ជឿជាក់យ៉ាងខ្លាំង ថាដៃគូនយោបាយរបស់លោក គឺលោក កឹម សុខា នឹងត្រូវដោះលែង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬក៏យូរបំផុត នៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ក្រោមឥទ្ធិពលនៃសម្ពាធពីអន្តរជាតិ។ លោក ហ៊ានដល់ថ្នាក់បបួលសម្តេច ហ៊ុន សែន ភ្នាក់គ្នាទៀតផង។
តាមរយៈសារដែលបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី បានសរសេរថា បើលោក កឹម សុខា មិនត្រូវបានដោះលែង ដូចការសន្និដ្ឋានរបស់លោកទេ លោក នឹងស្ម័គ្រចិត្តត្រឡប់មកឲ្យអាជ្ញាធរកម្ពុជាចាប់ខ្លួនតែម្តង។ ពីក្រៅប្រទេស លោក សម រង្ស៊ី សន្យាយ៉ាងដូច្នេះថា៖«បើខ្ញុំចាញ់លោក ហ៊ុន សែន ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា....»។
ប៉ុន្តែ លោក សម រង្ស៊ី មិនទាមទារឲ្យសម្តេច ហ៊ុន សែន ត្រូវធ្វើបែបនេះ ឬ ធ្វើបែបនោះឡើយ បើទោះបីជាលោកជាអ្នកឈ្នះ ដោយលោក កឹម សុខា ពិតជាត្រូវបានដោះលែង ដូចការអះអាងរបស់លោកក្តី។
លោក សម រង្ស៊ី បញ្ចេញសារនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន បដិសេធថា លោក កឹម សុខា នឹងមិនត្រូវដោះលែងជាដាច់ខាត។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តតាកែវ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន បានចំអកថា លុះត្រាតែសេះដុះស្តែង ទើបលោក កឹម សុខា ត្រូវបានដោះលេង។
មូលហេតុ ដែលសម្តេច ហ៊ុន សែន ចេញមកបដិសេធ គឺដោយសារតែលោក សម រង្ស៊ី ប្រកាសថា រដ្ឋាភិបាលនិងតុលាការកម្ពុជា នឹងដោះលែងលោក កឹម សុខា៕
Tag:
កឹម សុខា
ហ៊ុន សែន
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com