ជាតិ
ស្រែចំនួន ១៥០០០ហិកតា កំពុងជួបគ្រោះរាំងស្ងួតនៅខេត្តកំពង់ចាម រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
× កំពង់ចាម៖ ឃុំចំនួន ៣៨ ក្នុងស្រុកចំនួន៥ នៅខេត្តកំពង់ចាម កំពុងជួបគ្រោះរាំងស្ងួត។ នេះបើតាមព័ត៌មានពីរដ្ឋបាលខេត្តកំពង់ចាម។
គ្រោះរាំងស្ងួតនេះបានប៉ះពាល់ផ្ទៃដីប្រមាណ ១៥៣១១ ហិកតា ក្នុងនោះស្រូវវស្សាចំនួន ១៤២៣៧ ហិកតា និងស្រូវប្រាំង ១០៧៤ ហិកតា។
ឆ្លើយតបនឹងបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃទី១១ខែវិច្ឆិកានេះ។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យមន្ត្រីជំនាញ ត្រូវចាត់វិធានការបន្ទាន់ ដើម្បីជួយសង្គ្រោះដល់ស្រូវរាំងស្ងួត។
រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
«ការបូមទឹកជួយសង្គ្រោះស្រូវរាំងស្ងួតនាពេលនេះ គឺជារឿងចាំបាច់បំផុត ដើម្បីជួយដល់ប្រជាជនជាបន្ទាន់ ដោយមិនអាចបង្អែរបង្អង់បានឡើយ»។ លោកបានណែនាំដល់មន្ត្រីពាក់ព័ន្ធដូចនេះ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម លោក អុំ វិបុល បានរាយការណ៍ថា មន្ទីរបានបូមទឹកជួយសង្គ្រោះស្រូវរាំងស្ងួតចំនួន ១៨៧០ហិកតា។ លោកអះអាងថា ផ្ទៃដីដែលរងគ្រោះជាងគេ គឺនៅស្រុកព្រៃឈរដែលរងគ្រោះចំនួន ៥០៤៩ ហិកតា៕
© រក្សាសិទ្ធិដោយ thmeythmey.com