ជាតិ
បុណ្យអុំទូក
ទូក«កម្ពោជិកបុត្តាខេមរាតរី» ដែលវែងជាងគេ បានជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោក រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ ទូក«ង» ដែលវែងជាងគេ បានជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោកហើយ នៅថ្ងៃទី១២ វិច្ឆិកានេះ ក្រោយពីតំណាងរបស់ World Guinness Record បានពិនិត្យ និងវាយតម្លៃ លើទម្រង់ទូកនេះ។ពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូក «ង» វែងជាងគេ លើពិភពលោក ធ្វើឡើងនៅតំបន់អ្នកលឿងត្រើយខាងកើត ស្ថិតនៅឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ទូក «ង» ដែលបានបំបែកឯតទគ្គកម្មនិងកត់ត្រា នៅក្នុងសៀវភៅ World Guinness Record នេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកចំណុះបាន ១៧៩នាក់ ៕
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
បន្ទាប់ពីជាប់កំណត់ត្រាហើយ ទូក«ង»នេះ ក៏នឹងត្រូវយកទៅអុំបើកឆាក នៅឱកាសពិធីបុណ្យអុំទូកនៅទន្លេចតុមុខ ដើម្បីអបអរសាទរពិធីបុណ្យអុំទុក។ នេះបើតាមលោក ស សុខា អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង ដែលបានបន្ថែមថា គណៈកម្មការទូក នឹងសាងសង់សារៈមន្ទីរនៅព្រៃវែងមួយ រួចតម្កល់ទូក«ង»វែងជាងគេនេះ សម្រាប់ឲ្យសាធារណៈមកទស្សនា៕
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
Tag:
ស ខេង
ស សុខា
ទូក«ង»
© រក្សាសិទ្ធិដោយ thmeythmey.com