ជាតិ
នយោបាយជាតិ
លោក ប៉ែន កុសល្យ ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យជំនួសលោក ស ថាវី លោក ប៉ែន កុសល្យ (ឆ្វេង) ដែលត្រូវកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យជំនួសលោក ស ថាវី
× លោក ប៉ែន កុសល្យ ឧត្តមមន្ត្រីថ្នាក់លេខ១ ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យជំនួសលោក ស ថាវី។ នេះបើតាមព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ស ថាវី ដែលបានកាន់តំណែងអណត្តិទី២ជាអភិបាលខេត្តឧត្តរមានជ័យ កាលពីខែសីហា ឆ្នាំ២០១៧ ត្រូវឡើងកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
នៅមុនព្រះរាជក្រឹត្យតែងតាំង លោក ប៉ែន កុសល្យ ជាអភិបាលរងខេត្តត្បូងឃ្មុំ៕
Tag:
ប៉ែន កុសល្យ
ស ថាវី
© រក្សាសិទ្ធិដោយ thmeythmey.com