ជាតិ
២៥ខេត្ត/រាជធានី
សេដាក អញ្ជើញកសិករ, អ្នកសារព័ត៌មាន និងអ្នកជំនួញ ទៅជួបជនជាតិដើមភាគតិចដាំកាហ្វេសរីរាង្គនៅមណ្ឌលគិរី
× ភ្នំពេញ៖ នៅថ្ងៃទី ១៦ ដល់ ១៨ ខែវិច្ឆិកាខាងមុខនេះ អង្គការសេដាក នឹងនាំអ្នកសារព័ត៌មាន, បុគ្គលិកអង្គការ, កសិករ និងដៃគូជំនួញ និងទីផ្សារ ទៅទស្សនកិច្ចនៅខេត្តមណ្ឌលគិរី។ ក្នុងដំណើរទស្សនកិច្ចនេះ នឹងផ្ដោតទៅលើដំណាំសរីរាង្គរបស់ជនជាតិដើមភាគតិច រួមមាន កាហ្វេ និងផាសិន ជាពិសេសស្វែងយល់ពីសង្វាក់ផលិតកម្ម និងទីផ្សារកិសផល។
អ្នកសារព័ត៌មានមកពីវិទ្យុ ទូរទស្សន៍ និងវេបសាយចំនួន ៩ ស្ថាប័ន រួមទាំងបុគ្គលិកអង្គការ, កសិករ និងដៃគូជំនួញ និងទីផ្សារនឹងចូលរួមដំណើរទស្សនកិច្ចទៅកាន់ខេត្តមណ្ឌលគិរី។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី ១៦ ដល់ ១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្នុងដំណើរទស្សនកិច្ចនេះ អង្គការសេដាក មានគោលបំណងចង់បង្កើនការយល់ដឹងលើគោលការណ៍ស្ដង់ដារ សង្វាក់ផលិតកម្ម និងទីផ្សារកសិផល។ ក្រៅពីនេះ សេដាក នឹងពង្រឹងការសហការក្នុងការលើកស្ទួយកសិផលសរីរាង្គរបស់ជនជាតិដើមភាគតិច ជាពិសេស ស្វែងយល់ពីការផ្លាស់ប្ដូរប្រព័ន្ធកសិកម្មរបស់ជនជាតិដើមភាគតិចនៅមណ្ឌលគិរី។
ដំណើរទស្សនកិច្ចនេះ នឹងចុះទៅដល់សហគមន៍ជនជាតិដើមភាគតិចនៅដាក់ដាំ និងប៊ូស្រា។ ជាមួយគ្នានេះ ក៏មានសិក្ខាសាលាស្ដីពីការសម្របសម្រួលសង្វាក់ផលិតកម្ម និងទីផ្សារកសិផលសរីរាង្គ ដើម្បីបង្កើនការយល់ដឹងលើគោលការណ៍ស្ដង់ដារ និងសង្វាក់ផលិតកម្ម។ សូមបញ្ជាក់ថា បច្ចុប្បន្ន អង្គការសេដាក កំពុងធ្វើការជាមួយក្រុមកសិករផលិតកសិផលសរីរាង្គប្រមាណ ៣០០០គ្រួសារ និងក្រុម/សមាគមសន្សំប្រាក់ជាង ២០០ក្រុម នៅតាមបណ្ដាខេត្តនានា ជាពិសេសបណ្ដុះបណ្ដាលយុវជន ដើម្បីក្លាយជាធនធានមនុស្សផ្ដល់សេវាកសិកម្មដល់កសិករ។
ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥រាជធានី-ខេត្ត សូមមេត្តាចុច Download for iOS:
https://apple.co/2ub9pdj និង Android:
http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក
Thmey Thmey 25 និង YouTube Channel:
https://goo.gl/D6xQBv ៕
Tag:
កសិកម្ម
កាហ្វេ
ផាសិន
© រក្សាសិទ្ធិដោយ thmeythmey.com