ជាតិ
ឧ​ត្ត​ម​សេនីយ៍​នគរបាល​៨​នាក់​ឡើង​ផ្កាយ​មួយ និង​៥៤​នាក់​ឡើង​ផ្កាយ​ពីរ​
14, Nov 2018 , 8:19 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក សួន គឹមស៊ាន់ លោក ឆឹង បុត្រ និងលោក ឈឹម ថាណាវណ្ណ
ពីឆ្វេងទៅស្តាំ៖ លោក សួន គឹមស៊ាន់ លោក ឆឹង បុត្រ និងលោក ឈឹម ថាណាវណ្ណ
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តម្លើង​ឋានន្តរស័ក្តិ​ដល់​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​សរុប​៦២​រូប​។​

 
​ឧ​ត្ត​ម​សេនីយ៍​ចំនួន​៨​រូប ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ ទៅ​ឧ​ត្ត​ម​សេនីយ៍​ឯក ដែល​ក្នុងនោះ​មាន លោក សួន គឹមស៊ាន់ លោក ឆឹង បុត្រ លោក ទ្រី ចន្ទី លោក ឈឹម ថា​ណាវ​ណ្ណ លោក កែវ មុន្នី​រ័ត្ន លោក វ៉ឹ​ក ចំរើន លោក ផន រតនា និង​លោក ហៀ រិទ្ធី​។​






 
​តាម​ព្រះរាជក្រឹត្យ​ដដែល ឧ​ត្ត​ម​សេនីយ៍​ត្រី​៥៤​រូប ត្រូវបាន​តម្លើង​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​ផងដែរ​៕
 

Tag:
 នគរបាលជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com