ជាតិ
២៥ខេត្ត/រាជធានី
តំបន់​ទេសចរណ៍​ធម្មជាតិ ១១​កន្លែង ​ដ៏​មាន​សក្តានុពល​នៅ​កំពត​
15, Nov 2018 , 12:49 pm        
រូបភាព
ដោយ:
​កំពត​៖ មន្ទីរ​ទេសចរណ៍​ខេត្តកំពត បានកំណត់​យក​តំបន់​សក្តានុពល​ទេសចរណ៍​ចំនួន​១១​កន្លែង ជា​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​នៅក្នុង​ខេត្ត ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ឱ្យមក​ទស្សនា​កាន់តែច្រើន​។ សក្តានុពល​ទេសចរណ៍​ទាំង​១១​កន្លែង​នេះ ជា​តំបន់​ដែលមាន​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ស្អាត​, ងាយស្រួល​ធ្វើដំណើរ និង​មាន​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​។​ល​។​



​តំបន់​សក្តានុពល​ទេសចរណ៍​ទាំង​១១​កន្លែង​ដែលមាន​នៅក្នុង​ខិត្តប័ណ្ណ​«​ផែនទី​ទេសចរណ៍​ខេត្តកំពត​» ដែល​បោះពុម្ព​ដោយ​ក្រសួងទេសចរណ៍​នេះ រួមមាន​៖ ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស​បូកគោ​, ទឹកឈូ​, ណា​តា​យ៉ា​ព្រែក​អំពិល​, អន្លង់​ធំ​, ស្រែអំបិល​, ភ្នំ​ឈ្ងោក​, ទំនប់​ប្រទាក់​ក្រ​ទ្បា​, ភ្នំ​កំពង់ត្រាច​, ជម្រក​សត្វ​ស្លាប​អន្លង់​ព្រឹង​, ចំការ​ម្រេច និង​ទំនប់​ម្លេ​ច​។​


 
​តំបន់​ទេសចរណ៍ធម្មជាតិ​ទាំងនោះ មាន​ទេសភាព​ដ៏​ស្រស់ស្អាត​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ឱ្យមក​កម្សាន្ត និង​បង្កើត​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​។ ភូមិសាស្ត្រ​នៃ​តំបន់​ទេសចរណ៍​ទាំង​១១​កន្លែង​នោះ ងាយស្រួល​ធ្វើដំណើរ​, ជា​តំបន់​ដែលមាន​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ និង​គ្មាន​គ្រោះថ្នាក់​ធម្មជាតិ​ដែល​អាច​កើត​ទ្បើង​ជាយថាហេតុ​ណាមួយ ដូចជា​ការបាក់​ទឹក​ពីលើ​ភ្នំ​មកជា​ដើម​។​
 
​ក្រៅពី​សក្តានុពល​ទេសចរណ៍​ខាងលើ នៅមាន​រមណីយដ្ឋាន​ជាច្រើន​កន្លែង​ទៀត អាច​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​សម្បូរបែប ដែល​អំណោយផល​ដល់​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅលើ​ទឹកដី​នៃ​ទិសនិរតី​មួយ​នេះ​។​

​ដែនដី​ទេសចរណ៍​ដែលមាន​ស្ថាបត្យកម្ម​ដ៏​ប្រណិត​ជាច្រើន​កន្លែង ដែល​បន្សល់ទុក​ដោយ​អាណានិគមនិយម​បារាំង​មួយ​នេះ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជនជាតិ​ឱ្យមក​កម្សាន្ត និង​ស្វែងយល់​ពី​ទេសចរណ៍​បែប​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​នៅ​ខេត្តកំពត​នេះ​កាន់តែច្រើន​។ 
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 

Tag:
 តំបន់ទេសចរណ៍
  ខេត្តកំពត
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com