ជាតិ
​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន នឹងមាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត​បង្គួរ​ពីថ្ងៃ​ទី​១៧-១៩ ខែវិច្ឆិកា​
17, Nov 2018 , 7:59 am        
រូបភាព
​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្ត​ជាប់មាត់​សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​កម្រិត​មធ្យម និង​បង្គួរ ចាប់ពី​ថ្ងៃទី​១៧-១៩​វិច្ឆិកា​។ នេះ​បើ​យោងតាម​ការ​ព្យាករ​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

 
​ការព្យាករណ៍​ដែ​លា​មាន​រយៈពេល​ដល់​ថ្ងៃទី​២១​វិ​ច្ជិ​កា​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ធនធានទឹក បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច ដោយ​ឃើញថា ជ្រលង​សម្ពាធ​ទាប​ខ្ពស់​-​ខ្សោយ បាន និង​កំពុង​បន្ត​គ្របដណ្តប់​លើ​ភាគខាងត្បូង​ប្រទេស​កម្ពុជា​។ ដោយឡែក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ក៏មាន​កើតឡើង​នូវ​សម្ពាធ​ទាប​មួយ​ដែរ​។ សម្ពាធ​ទាប​នេះ នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​វៀតណាម​ភាគខាងត្បូង​។ លក្ខណៈ​បែបនេះហើយ ដែល​ធ្វើ​កម្ពុជា​នឹងមាន​ភ្លៀង​ធា្ល​ក់​។ 
 
​ជាមួយគ្នានេះ​ក្រសួង​ធនធានទឹក បានប្រកាស​ឲ្យ​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ​៕ 

Tag:
 ភ្លៀង​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com