ខ្មែរ​ក្រហម
ជាតិ
ស​.​ស​.​យ​.​ក​៖ ការដាក់ទោស​មេ​ខ្មែរក្រហម​ជាប់ពន្ធ​នា​គារមួយជីវិត ជា​ឱសថ​ដ៏​ស័ក្តិសិទ្ធិ​ព្យាបាល​របួសស្នាម​របស់​ក​ម្ពុ​ជា​
18, Nov 2018 , 2:01 pm        
រូបភាព
សាលាក្តីខ្មែរក្រហមនាអំឡុងពេល​ប្រកាសសាលក្រម។ រូបថត AFP
សាលាក្តីខ្មែរក្រហមនាអំឡុងពេល​ប្រកាសសាលក្រម។ រូបថត AFP
ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) បានចាត់ទុក​ការផ្តន្ទាទោស​អតីត​មេ​ខ្មែរក្រហម នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារ​មួយជីវិត គឺជា​ឱសថ​ដ៏​ស័ក្តិសិទ្ធិ​ក្នុងការ​ព្យាបាល​របួសស្នាម​ទាំងឡាយ​របស់​កម្ពុជា ក្នុងការ​ផ្តល់នូវ​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ ដែល​បាន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​។ នេះ​តាម​សេចក្តីថ្លែងការណ៍​របស់​ស​.​ស​.​យ​.​ក នា​ថ្ងៃទី​១៧​វិច្ឆិកា​។



​សេចក្តីថ្លែងការណ៍​ខាងលើនេះ  ធ្វើឡើង​បន្ទាប់ពី​តុលាការ​ខ្មែរក្រហម បាន​បើកសវនាការ​ប្រកាស​ក្រម ឲ្យ នួន ជា និង ខៀវ សំផន ជាប់ពន្ធនាគារ​មួយជីវិត ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ក្នុង​សំណុំរឿង ០០២/០២ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២១០៨​។

​ស​.​ស​.​យ​.​ក លើកឡើងថា សាលក្រម​នេះ នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការផ្តល់​សច្ចធម៌​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​ត្រូវតែ​ចងចាំ រៀនសូត្រ​ពី​កំហុស​ដ៏​ធំធេង​នេះ ដោយ​ត្រូវ​ចៀសវាង និង​ត្រូវ​បង្ការ​ឲ្យ​បាន​ដាច់ខាត​កុំ​ឲ្យ​របប​ប្រល័យពូជសាសន៍​ត្រឡប់មកវិញ ទោះ​ក្នុង​កាលៈទេសៈ ណាក៏ដោយ​៕


Tag:
 ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com