កំណាព្យ
ជាតិ
ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន នឹង​ឋិត​នៅក្នុង​ចិត្ត​ខ្មែរ​គ្រប់គ្នា​
19, Nov 2018 , 3:54 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ អើយ​រ៉ា ប៉ាកកា​ខ្មៅ​

 
-​ស្តាយ​អើយ អើយ​រ៉ា ព្រឹទ្ធាចារ្យ​
​ប្រាជ្ញ ឈួន អើយ​រ៉ា វោហារ​ល្បី​
​ថែ​កាព្យ អើយ​រ៉ា ស្តារ​ចាប៉ី​
​ខ្មែរ​ល្បី អើយ​រ៉ា ទាំង​ក្នុង​ក្រៅ​។​
 
-​សូរសៀង អើយ​រ៉ា ថាថាង​ផ្សំ​
​រណ្តំ អើយ​រ៉ា ន័យ​ឆ្អិនឆ្អៅ​
​អប់រំ អើយ​រ៉ា ខ្មែរ​កូនចៅ​
​ប្រដៅ អើយ​រ៉ា មិន​រួញរា​។​
 
-​ឥឡូវ អើយ​រ៉ា លោក​លា​ឆ្ងាយ​
​ខ្មែរ​ស្តាយ អើយ​រ៉ា ទាំងអស់គ្នា​
​ចាប៉ី អើយ​រ៉ា ម្ចាស់​អ្នក​លា​
​រងា អើយ​រ៉ា ខ្វះ​អ្នក​ថែ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com