ជាតិ
បទសម្ភាសន៍
បុណ្យអុំទូក
វីដេអូ
ទូក«អធិរាជស្ដេចកន សែនជ័យ» ចំណុះ៧៥នាក់ ប្តេជ្ញាយកជ័យក្នុងការប្រណាំងនៅថ្ងៃនេះ
× ភ្នំពេញ៖ ទូកង ឈ្មោះ«អធិរាជស្ដេចកន សែនជ័យ» ដែលមកពីខេត្តកំពង់ចាម បានត្រៀមខ្លួនជាស្រេច និងបានប្តេជ្ញាយកជ័យជម្នះឲ្យបាននៅក្នុងការប្រកួត នៅថ្ងៃទី១ នៃការប្រារព្ធពិធីបុណ្យអុំទូកនេះ។ តំណាងចំណុះទូក បានអះអាងប្រាប់សរាព័ត៌មានថ្មីៗដូច្នេះ។ ទូកនេះជាទូកពិសេស ដែលមានចំណុះ៧៥នាក់។
សូមទស្សនាកិច្ចសម្ភាសទាំងស្រុង រវាងសារព័ត៌មានថ្មីៗ ជាមួយតំណាង និងកីឡាករចំណុះទូក«អធិរាជស្ដេចកន សែនជ័យ» ដូចតទៅ៖
សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ មានទូក«ង» ចំនួន២៩៥ ទូក ដែលមកពី ១៨រាជធានី-ខេត្ត និង៦ស្ថាប័ន ចូលរួមប្រណាំង នៅទន្លេចតុមុខ។ ចំនួនទូកឆ្នាំនេះ មានការកើនឡើង បើប្រៀបធៀបឆ្នាំ២០១៧ ដែលមាន២៧០ទូក។ ទូក«ង»ចំនួន២៩៥នេះ មានប្រភេទដូចជា ទូកងខ្នាតអន្តរជាតិនារី២ ទូកខ្នាតអន្តរជាតិបុរស៩៦ ទូកអុំនារី១ ទូកអុំបុរស ១៦៣ ទូកចែវនារី១ និងទូកចែវបុរស៣២៕
Tag:
ទូកង
អុំទូក
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com