ជាតិ
បុណ្យអុំទូក
២៥ខេត្ត/រាជធានី
ជាង​ថត និង​អ្នក​ជួល​សម្លៀកបំពាក់​ជនជាតិ​ដើម​ភាគតិច​កាក់កប​នៅ​ថ្ងៃ​បុណ្យអុំទូក​
24, Nov 2018 , 1:59 pm        
រូបភាព
​មណ្ឌលគិរី​៖ រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក មាន​ទេសចរ​ជាច្រើន បាន​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ដែល​ស្ថិតក្នុង​ខេត្តមណ្ឌលគិរី​។ មាន​ទេសចរ​ទៅ​កម្សាន្ត​ច្រើន ធ្វើ​ឲ្យ​អ្នក​ថតរូប និង​អ្នក​ជួល និង​តុបតែង​សម្លៀកបំពាក់​ជនជាតិដើម​ភាគតិច នៅ​ទីនោះ​រកចំណូលបាន​ច្រើន​ដែរ​។ ក្នុងអំឡុង​បុណ្យអុំទូក ជាង​ថតរូប​ម្នាក់ អាច​រកចំណូលបាន ១​លាន​រៀល​។ ឯ​អ្នក​តែង​សម្លៀកបំពាក់​វិញ អាច​រកបាន​ពី​២០​ម៉ឺន​រៀល​ឡើង​ក្នុង​មួយថ្ងៃ​។



​បុរស​ម្នាក់​ដែលជា​ជាង​ថតរូប​ក្នុងចំណោម​ជាង​ថតរូប ១៣​នាក់ នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៣​ថ្ងៃនេះ ជាង​ថត​ម្នាក់​អាច​រកចំណូលបាន​ដល់ ១​លាន​រៀល​។ បើតាម​ជាង​ថត​ដដែល រូបថត ១​សន្លឹក មានតម្លៃ ១​ម៉ឺន​រៀល ហើយ​តម្លៃ​នេះ ជា​តម្លៃ​ធម្មតា មិន​គិត​ថ្ងៃបុណ្យ​ទាន​អ្វី​ទេ​។ 
 
​ក្រឡេកមើល​អ្នក​តែង​សម្លៀកបំពាក់​ជនជាតិដើម​ភាគតិច​វិញ ក៏​រកចំណូលបាន​ច្រើន​ផងដែរ បងស្រី​ម្នាក់​ដែលជា​ម្ចាស់​សម្លៀកបំពាក់​ជនជាតិ​ដើម​ភាគតិច បាន​ប្រាប់ថា ក្នុង​មួយថ្ងៃ អាច​រកចំណូលបាន​ពី ២០​ម៉ឺន​រៀល​ឡើង​។ អ្នក​តែង​សម្លៀកបំពាក់​ឲ្យ​ភ្ញៀវទេសចរ​នា​រមណីយដ្ឋាន​នេះ មាន​៤​កន្លែង ហើយ​១​កន្លែងៗ មាន​ភ្ញៀវទេសចរ​ចូល​តែង​ច្រើន​ដូចគ្នា​។ សម្លៀកបំពាក់​ជនជាតិ​ដើម​ភាគតិច​ដែល​ភ្ញៀវទេសចរ​តែង មានតម្លៃ ៥​ពាន់​រៀល ក្នុង​១​ឈុត ទាំងប្រុស​ទាំងស្រី​។ 
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ដូចតទៅ​៖ 





























Tag:
 មណ្ឌលគិរី​
 ​ទេសចរណ៍​
 ​អុំទូក​
 ​ទឹកជ្រោះ​ប៊ូ​ស្រា​
© រក្សាសិទ្ធិដោយ thmeythmey.com