ជាតិ
បុណ្យអុំទូក
ទេសចរ​កាន់តែច្រើន​ទៅ​កម្សាន្ត​នៅ​មណ្ឌលគិរី ក្នុងអំឡុង​បុណ្យអុំទូក​
25, Nov 2018 , 12:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងអំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ខេត្តមណ្ឌលគិរី ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ២២.៦៤១​នាក់ ខណៈ​ឆ្នាំ​២០១៧ មាន​ត្រឹម​១៣.៧៧២​នាក់​ប៉ុណ្ណោះ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) ដែល​បាន​ស្រង់​សម្តី​លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ដែល​បញ្ជាក់​បន្តថា ចំនួន​នេះ​កើនឡើង ៦៤.៣៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។​


 
​អាកាសធាតុ​ត្រជាក់ និង​ទេសភាព​ស្រស់ស្អាត បានធ្វើ​ឲ្យ​ខេត្តមណ្ឌលគិរី ដែល​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាច្រើន​ទៅ​កម្សាន្ត​។ បើតាម AKP ដែល​ដកស្រង់​សម្ដី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​មណ្ឌលគិរី ភ្ញៀវទេសចរ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ មាន​ចំនួន​សរុប ២២.៦៤១​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​ជាតិ​ចំនួន ២២.២៣៣​នាក់ និង​អន្តរជាតិ​ចំនួន​៤០៨​នាក់ បើ​ធៀប​ទៅនឹង​បុណ្យអុំទូក​ឆ្នាំ​២០១៧ កើន​សរុប ៦៤.៣៩​ភាគរយ​។ 
 
​លោក ងិន សុ​វិមាន បញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ មានការ​កើនឡើង​លើស​ពី​ក្តី​រំពឹងទុក ហើយ​ស្រប​ពេលដែល​ខេត្តមណ្ឌលគិរី ពុំទាន់​មាន​បន្ទប់​ស្នាក់នៅ​គ្រប់​តាម​តម្រូវការ​ភ្ញៀវទេសចរ​នៅឡើយ​។ បន្ថែម​លើ​នេះ ក្នុង​រយៈពេល​៣​ថ្ងៃនេះ ភ្ញៀវទេសចរ​ខ្លះ​ដែល​មិនបាន​កក់​បន្ទប់​ស្នាក់នៅ ត្រូវបាន​សម្រាក​នៅតាម​តង់​, ឡាន និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ផងដែរ​៕
 

Tag:
 ភ្ញៀវទេសចរ​
 ​មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com