ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
រថយន្ត Mercedes-Benz ចាស់ៗ ក្លាយជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​នៅ​សៀមរាប
26, Nov 2018 , 6:59 pm        
រូបភាព
​សៀមរាប​៖ ប្រាង្គ​ប្រាសាទ តំបន់​ទេសចរណ៍ធម្មជាតិ និង​សារៈមន្ទី​វប្បធម៌​ជាដើម​ជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ សម្រាប់​ទេសចរ​ខ្មែរ និង​បរទេស នៅក្នុង​ខេត្តសៀមរាប​។​ប៉ុន្តែ រថយន្ត Mercedes-Benz ចាស់ៗ​ក៏​កំពុង​ក្លាយទៅជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​ផងដែរ​។ លោក សាយ សុខ​រស់ នាយក​គ្រប់គ្រង​សណ្ឋាគារ វិ​រតន៍ (Viroth’s Hotel) នៅក្នុង​ខេត្តសៀមរៀប បាន​បញ្ជាក់ថា សណ្ឋាគារ​របស់លោក អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ច្រើន ដោយសារ​ផលិតផល​បីយ៉ាង​។ ទី​១ គឺ​ដោយសារ​សំណង់​សណ្ឋាគារ​មាន​រចនាបទ​លក្ខណៈ​ខ្មែរ​-​បរិស្ថាន​ល្អ​។ ទី​២ គឺ​ដោយសារ សេវាកម្ម​ល្អ និង​ទី​៣ គឺ​ដោយសារ​វត្តមាន​រថយន្ត Mercedes-Benz ចាស់ៗ​សម្រាប់​ដឹក​បម្រើភ្ញៀវ​ពី​ព្រលានយន្តហោះ​ទៅកាន់​សណ្ឋាគារ ឬ​ពី​សណ្ឋាគារ ត្រឡប់​ទៅ​ព្រលានយន្តហោះ​វិញ​។​


 
​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ស្តាប់​កិច្ចសន្ទនា​ខ្លី​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com និង​លោក សាយ សុខ​រស់ នាយក​គ្រប់គ្រង​សណ្ឋាគារ វិ​រតន៍ (Viroth’s Hotel) ដូចតទៅ​៖ 
 



 











 

© រក្សាសិទ្ធិដោយ thmeythmey.com