ជាតិ
២៥ខេត្ត/រាជធានី
រដ្ឋាភិបាល​អះអាង​ពី​ការយកចិត្តទុកដាក់​ចំពោះ​កង្វល់​ពាក់ព័ន្ធ​ជនជាតិ​ចិន​ខេត្ត​ព្រះសីហនុ​
27, Nov 2018 , 6:22 pm        
រូបភាព
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល
ដោយ: ថ្មីៗ
​ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល នា​ថ្ងៃទី​២៧ ខែវិច្ឆិកា នេះ បានចេញ​សេចក្តីថ្លែងការណ៍​ដើម្បី​អះអាង​ពី​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​ចំពោះ​កង្វល់​មួយចំនួន ជាពិសេស​នៅតាម​បណ្តាញ​សង្គម និង​សារព័ត៌មាន ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​។​

 
​តាមរយៈ​សេចក្តីថ្លែងការណ៍ រដ្ឋាភិបាល បានបញ្ជាក់​ពី​ការប្រឹងប្រែង​ក្នុងការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ដើម្បី​ប្រយោជន៍​សាធារណៈ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ក្នុងនោះ មានការ​ឃាត់ខ្លួន​ជនបរទេស​ដែល​ប្រព្រឹត្ត​ខុស​ជា​បន្តបន្ទាប់ និង​ប​ញ្ចូ​ន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។​
 
​ជាមួយគ្នានេះ រដ្ឋាភិបាល បាន​លើកឡើងថា សកម្មភាព​ដែលមាន​ចរិត​រើសអើង​ជាតិ​សាសន៍​នឹងមិន​អនុញ្ញាត​ឲ្យ​មាន​ឡើយ​នៅ​កម្ពុជា និង​បន្ត​លើកទឹកចិត្ត​វិនិយោគិន ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ ទៅ​កម្សាន្ត​នៅ​ទីនោះ​។ 
 
​ការិយាល័យ​អ្នកនាំពាក្យ ក៏បាន​រំលឹក​អាជ្ញាធរ​ដែនដី​ផងដែរ ក្នុង​ការបន្ត​អនុវត្ត​ច្បាប់ រួមទាំង​ការទប់ស្កាត់​សកម្មភាព​ដែល​អាច​កើតមាន​ឡើងជា​សង្គ្រាមចិត្តសាស្ត្រ និង​ការរើសអើង​ជាតិ​សាសន៍​ជាដើម​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com