ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
កាហ្វេ Robusta មានជាតិកាហ្វេអ៊ីនខ្លាំងជាង Arabica ពីរដង ដែលនិយមដាំនៅមណ្ឌលគិរី
27, Nov 2018 ,
8:07 pm
រូបភាព
×
ដោយ:
ឡាយ សុភាវតី
មណ្ឌលគិរី ជាខេត្តដែលមានសីតុណ្ហភាពត្រជាក់ អំណោយផលខាងដំណាំកាហ្វេ។ ជនជាតិដើមភាគតិចមួយចំនួនដែលរស់នៅទីនោះ បានដាំដំណាំកាហ្វេពីរប្រភេទគឺ «Robusta» និង «Arabica»។ លោក យ៉ង សាំងកុមារ ស្ថាបនិកអង្គការសេដាកពន្យល់ពីភាពខុសគ្នានៃកាហ្វេនេះយ៉ាងដូច្នេះថា៖ «កាហ្វេ Robusta មានជាតិកាហ្វេអ៊ីនខ្លាំងជាងកាហ្វេ Arabica ពីរដង ហើយគ្រប់របស់វាមានរាងពងក្រពើ។ ចំណែក កាហ្វេ Arabica វិញ មានរសជាតិជូរ ហើយគ្រប់របស់វាមានរាងមូល។ Arabica ត្រូវការដាំនៅតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំងជាង Robusta »។
«ដំណាំកាហ្វេ Robusta របស់ជនជាតិដើមភាគតិចព្នងនៃខេត្តមណ្ឌលគិរី ដាំជាដំណាំសរីរាង្គដែលទទួលស្គាល់ដោយអង្គការសេដាក។ ចំណែកឯ Arabica នៅមិនទាន់មានការបញ្ចាក់ ឬទទួលស្គាល់ថា ជាកាហ្វេសរីរាង្គនៅឡើយទេ»។ នេះជាការបញ្ជាក់របស់លោក យ៉ង សាំងកុមារ នៅក្នុងសិក្ខាសាលាស្តីពី៖ «សង្វាក់ផលិតកម្ម និងទីផ្សារកសិផលសរីរាង្គ» នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៧ វិច្ឆិកាកន្លងទៅ។
(គ្រាប់កាហ្វេ Robusta)
(គ្រាប់កាហ្វេ Arabica)
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS:
https://apple.co/2ub9pdj
និង Android:
http://bit.ly/2KSe1MB
។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក
Thmey Thmey 25
និង YouTube Channel:
https://goo.gl/D6xQBv
៕
អត្ថបទទាក់ទង
ខេត្តមណ្ឌលគីរី បដិវត្តកសិកម្មសរីរាង្គ!
អ្នកជំនាញ បារម្ភពីការបន្លំម៉ាកកាហ្វេមណ្ឌលគីរី ខណៈកម្ពុជានាំចូលកាហ្វេ១ម៉ឺនតោនក្នុងមួយឆ្នាំ ពីវៀតណាម និងឡាវ
«ផាសិនសរីរាង្គ» របស់ជនជាតិដើមភាគតិច កំពុងគ្របដណ្ដប់ទីផ្សារក្នុងស្រុក
«ផាសិន» ខ្មែរ និងវៀតណាម កំពុងប្រជែងគ្នានៅលើទីផ្សារកម្ពុជា
អ្នកជំនាញ បង្ហាញពីរបៀបពិនិត្យទឹកឃ្មុំក្លែងក្លាយ កុំឲ្យគេបោក
កាហ្វេសរីរាង្គមណ្ឌលគិរី មិនខ្វះទីផ្សារ, ជប៉ុន, កូរ៉េ និងតៃវ៉ាន់ ចាំតែទទួលទិញ
សេដាក អញ្ជើញកសិករ, អ្នកសារព័ត៌មាន និងអ្នកជំនួញ ទៅជួបជនជាតិដើមភាគតិចដាំកាហ្វេសរីរាង្គនៅមណ្ឌលគិរី
(ដើមកាហ្វេ Arabica
)
(ដើមកាហ្វេ Robusta)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កាហ្វេ
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម