ជាតិ
២៥ខេត្ត/រាជធានី
វៀតណាម នាំកាហ្វេមកកម្ពុជា តែទិញកាហ្វេសរីរាង្គមណ្ឌលគិរីទៅលក់វិញ
× មណ្ឌលគិរី៖ ក្រៅពីក្រុមហ៊ុនជប៉ុន, កូរ៉េ និងតៃវ៉ាន់ ដែលទទួលទិញកាហ្វេសរីរាង្គមណ្ឌលគិរី (ប៊ូស្រា) សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ក្រុមហ៊ុនវៀតណាម ក៏បានទទួលទិញផងដែរ។ វៀតណាម បានទិញកាហ្វេសហគមន៍ប៊ូស្រា ទៅផ្គត់ផ្គង់លើទីផ្សារ ដោយរក្សាឈ្មោះផលិតផលនៅដដែល។ ការបញ្ជាទិញកាហ្វេសរីរាង្គខ្មែរនេះ ដោយសារតែគុណភាពកាហ្វេល្អ មិនចាញ់កាហ្វេផលិតនៅប្រទេសដទៃ។ នេះបើតាមការបញ្ជាក់របស់លោក យស ចាន់ថា ប្រធានក្រុមហ៊ុនទីម័រកាហ្វេ។
ក្នុងឆ្នាំ២០១៨ ជាឆ្នាំដំបូងដែលក្រុមហ៊ុនវៀតណាម បញ្ជាទិញកាហ្វេសរីរាង្គមណ្ឌលគិរីចំនួន ១តោន។ បើតាមលោក យស ចាន់ថា កាហ្វេមណ្ឌលគិរី (ប៊ូស្រា) ក្នុងឆ្នាំ២០១៨នេះ អាចប្រមូលផលក្នុងចន្លោះពី២៥ ទៅ៣០តោន ដែលនាំចេញទៅជប៉ុន, កូរ៉េ,តៃវ៉ាន់, វៀតណាម និងទីផ្សារក្នុងស្រុក។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយលោក យស ចាន់ថា ម្ចាស់ក្រុមហ៊ុនទីម័រកាហ្វេដូចតទៅ៖
លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និងជាស្ថាបនិកអង្គការសេដាក បាននិយាយថា កាហ្វេមណ្ឌលគីរី ដែលចរាចរណ៍ក្នុងទីផ្សារកន្លងមក អាចគ្រាន់តែពាក្យនិយាយតៗគ្នា ឬកើតចេញពីការបន្លំម៉ាកប៉ុណ្ណោះ ខណៈដែលកម្ពុជានាំចូលកាហ្វេពីក្រៅប្រទេស១ម៉ឺនតោនក្នុងមួយឆ្នាំ។ ក្នុងនោះកម្ពុជា នាំកាហ្វេពីឡាវ ៩០០តោន ,ថៃ ខណៈវៀតណាមច្រើនជាងគេ។ នេះបើតាមព័ត៌មានក្រៅផ្លូវការ ដែលលោក យ៉ង សាំងកុមារ ទទួលបាន។
កែតម្រូវ៖ ចំណងជើងដើម «វៀតណាម នាំកាហ្វេ១ម៉នតោនមកកម្ពុជា តែទិញកាហ្វេសរីរាង្គមណ្ឌលគិរីទៅលក់វិញ» មកជាចំណងជើង«វៀតណាម នាំកាហ្វេមកកម្ពុជា តែទិញកាហ្វេសរីរាង្គមណ្ឌលគិរីទៅលក់វិញ»
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ
iOS និង
Android ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង
YouTube Channel ៕
© រក្សាសិទ្ធិដោយ thmeythmey.com