ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​-​នេ​ប៉ាល់ គ្រោង​បើក​ស្ថានទូត​រៀងខ្លួន
30, Nov 2018 , 8:19 pm        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្រ្តីនេប៉ាល់
ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្រ្តីនេប៉ាល់
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រា​ប់លោក ខាត់​ហ្គា ប្រាសាទ ស្សា​ម៉ា អូ​លី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​ថា កម្ពុជា នឹង​បើក​ស្ថានទូត​នៅ​ទីក្រុង​ក​ដ្ឋ​ម​ណ្ឌូ ប្រទេស​នេ​ប៉ាល់ នាពេលខាងមុខ​។ ជំនួប​រវាង​រដ្ឋមន្ត្រី​កម្ពុជា និង នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ គឺធ្វើឡើង​នៅ​ថ្ងៃទី​២៩ វិឆ្ឆិកា ឆ្នាំ​២០១៨​។


 
​សម្តេច ហ៊ុន សែន លើកឡើងថា នេ​ប៉ាល់ ក៏​អាច​បើក​ស្ថានទូត​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។ សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​អ្វីដែល​ត្រូវ​ជំរុញ​នាពេល​បច្ចុប្បន្ននេះ គឺត្រូវធ្វើ​យ៉ាងណា​ជំរុញ​កសាង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​មានការ​រីកចម្រើន​ឈានឡើង​»​។ 
 
​បន្ទាប់ពី​ជួប​ដាច់ដោយឡែក​ជាមួយ​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ សម្តេច ហ៊ុន សែន នឹងចូលរួម​ប្រជុំ​អាស៊ី​-​ប៉ាស៊ីហ្វិក រហូតដល់​ថ្ងៃទី​២ ខែវិច្ឆិកា​។ ប្រធានបទ​នៃ​កិច្ចប្រជុំ​នេះ គឺ «​ការដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​នៃ​យុគសម័យ​របស់​យើង​៖ ការពឹង​អាស្រ័យ​គ្នា វិបុលភាព​ទៅវិញទៅមក និង​តម្លៃ​ជា​សាកល​»​។ 
 
​ក្រៅពី​នេ​ប៉ាល់ កន្លងមក កម្ពុជា ក៏បាន​ប្រកាស​ផងដែរ ថា​គ្រោង​បើក​ស្ថានទូត​នៅ​ប្រទេស​ប៊ុលហ្គារី និង នៅ​ប្រទេស​តួ​ក​គី​៕  


Tag:
 កម្ពុជា​-​នេ​ប៉ាល់​
  បើក​ស្ថានទូត​
© រក្សាសិទ្ធិដោយ thmeythmey.com