ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ចាន់ វឌ្ឍនាកា​៖ «​ដំណើរ​៤០​គ​.​ម ជា​ពិសោធន៍​ថ្មី ខុសពី​ការរត់​លើ​ទីលាន​បាល់ទាត់​»
30, Nov 2018 , 5:17 pm        
រូបភាព
​ត្បូងឃ្មុំ​៖ ក្នុងចំណោម​អ្នកចូលរួម​ដំណើរ​ថ្មើរជើង​ប្រមាណ ៧០០​នាក់ នៃ​ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» ក៏មាន​វត្តមាន​កីឡាករ​ជម្រើសជាតិ​កម្ពុជា លោក ចាន់ វឌ្ឍនាកា​ផងដែរ​។ លោក ចាន់ វ​ឌ្ឍ​នាកា ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​លើកឡើងថា​៖ «​ព្រឹត្តិការណ៍​នេះ ជា​បទពិសោធន៍​ថ្មី ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ជួប​មនុស្ស​ថ្មីៗ​ជាច្រើន ជាពិសេស​ការជួយ​សហ​ការ​គ្នា​។ ការដើរ​នេះ វា​មាន​ផល​ពិបាក​ខ្លះ​ដែរ ព្រោះ​មិន​ដូច​ការហាត់​ឡើយ អ្នកចូលរួម​ត្រូវ​ដើរ​រហូត ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​សម្រេច​ដល់​គោលដៅ​»​។


 
​ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» នៅ​ថ្ងៃទី ២៩ វិច្ឆិកា​ដល់ ១ ធ្នូ​នេះ មាន​អ្នកចូលរួម​ប្រមាណ ៧០០​នាក់ ដែល​មកពី​មជ្ឈដ្ឋាន​នានា​។ លោក ចាន់ វឌ្ឍនាកា កីឡាករ​ជម្រើសជាតិ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​បញ្ជាក់ថា ៖ «​សម្រាប់​ខ្ញុំ ក្នុង​ព្រឹត្តិការណ៍​នេះ ធ្វើ​ឲ្យ​ខ្ញុំ​អាច​ទទួលបាន​បទពិសោធ​ន៍​ច្រើន​, ចេះ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងពេល​លំបាក និង​ចង់ដឹង​ពី​អំណត់​ចិត្ត​របស់​ខ្លួនឯង​»​។ 
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយ​កីឡាករ​ជម្រើសជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា ដូចតទៅ​៖ 
 
​សូមបញ្ជាក់ថា «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» ជា​ព្រឹត្តិការណ៍​ថ្មី​មួយ រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន ឲ្យ​ចេះ​រួបរួមគ្នា ស្វែងយល់​ពី​កម្រិត​សមត្ថភាព​របស់ខ្លួន ភាព​អត់ធ្មត់ និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង ជាពិសេស​ការស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​តាមរយៈ​ការធ្វើដំណើរ​ថ្មើរជើង​លើ​ចម្ងាយ​ផ្លូវ ៤០​គីឡូម៉ែត្រ​៕

© រក្សាសិទ្ធិដោយ thmeythmey.com