កីឡាជាតិ
ជាតិ
សង្គមជាតិ
ភ្ញៀវទេសចរ អាច​ទៅ​កម្សាន្ត​ក្នុង​ខេត្ត​នៃ​ប្រទេស​ថៃ​បាន នា​ថ្ងៃបុណ្យ​សមុទ្រ​
01, Dec 2018 , 6:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ: ថ្មីៗ
​ភ្ញៀវទេសចរ នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ទៅ​កម្សាន្ត​នៅក្នុង​ខេត្ត​ត្រាត នៃ​ប្រទេស​ថៃ បាន​ដោយ​មិនចាំបាច់​ប្រើ​លិខិតឆ្លងដែន នា​ថ្ងៃបុណ្យ​សមុទ្រ​ខាងមុខនេះ​។ ការលើកឡើង​នេះ ធ្វើឡើង​ក្រោយ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​រវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា​កន្លងទៅ​។​


​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​កម្ពុជា បានបញ្ជាក់​ទៀតថា កម្ពុជា​នឹង​ស្នើ​ទៅ​ភាគី​ថៃ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ អាច​បើកបរ​រថយន្ត​ពី​កម្ពុជា​ឆ្លងទៅ​ខេត្ត​ត្រាត ឬ​ពី​ត្រាត មក​កោះកុង​ឲ្យ​មាន​ភាពងាយស្រួល​ជាង​ថ្ងៃ​ធម្មតា និង​អាច​ចេញចូល​២៤​ម៉ោង ក្នុង​រយៈពេល​បុណ្យ​សមុទ្រ​៣​ថ្ងៃនេះ​។ 
  
​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ដែរ​ថា ភាគី​ថៃ បាន​ត្រៀម​បន្ទប់​ប្រមាណ​៦០០ ដើម្បី​ទទួល​ឲ្យ​ទេសចរ​ស្នាក់នៅ ក្នុងអំឡុងពេល​បុណ្យ​សមុទ្រ ដែល​តម្លៃ​ស្នាក់នៅ មាន​ចន្លោះ​ពី ៣០០​បាត ទៅ​១៥០០​បាត​។ 
 
​សូមបញ្ជាក់ថា កម្ពុជា​នឹង​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្តកោះកុង ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ​២០១៨​។ ប​ច្ច​ប្បន្ន មាន​ស្តង់​ពិព័រណ៍​ទេសចរណ៍​ពាណិជ្ជកម្ម និង​ម្ហូបអាហារ​ជាង ៤០០​ស្តង់​បាន​ចូលរួម​។ ក្រៅពីនេះ នៅក្នុង​ព្រឹត្តិការណ៍​ក៏មាន​ការសម្តែង​សិល្បៈ និង​ទស្ស​និ​យ​ភាព​សិល្បៈ វប្បធម៌​នានា​របស់​កម្ពុជា និង​មានការ​ចូលរួម​ពី​សិល្បៈករ​ថៃ វៀតណាម ឥណ្ឌា និង​ប្រទេស​ឥណ្ឌូណេស៊ី​ផងដែរ​៕

Tag:
 បុណ្យ​សមុទ្រ​
 ​ ទេសចរ​
 ​ ទេសចរណ៍​
  ​កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com